Media

ភូមិធ្វើធូប Quang Phu Cau ជាប់មមាញឹកនឹងរដូវបុណ្យតេត

ភូមិធ្វើធូប Quang Phu Cau ជាប់មមាញឹកនឹងរដូវបុណ្យតេត

(VOVWORLD) - នាប៉ុន្មានថ្ងៃនេះ ប្រជាជននៅភូមិធ្វើធូប Quang Phu Cau (ស្រុក Ung Hoa ទីក្រុងហាណូយ) កំពុងជាប់មមាញឹកនឹងការផលិត ដើម្បីអាចផ្គត់ផ្គង់ឲ្យបានទាន់ពេលវេលាដល់ទីផ្សារក្នុងឱកាសបុណ្យតេតប្រពៃណីខាងមុខនេះ។

ស្ថិតនៅចម្ងាយជាង ៣០ គីឡូម៉ែត្រពីកណ្តាលទីក្រុងហាណូយ ភូមិបុរាណ Quang Phu Cau ដែលមានអាយុកាលជាង ១០០ ឆ្នាំ (ស្រុក Ung Hoa ទីក្រុងហាណូយ) មានកេរ្តិ៍ឈ្មោះល្បីល្បាញដោយមុខរបរធ្វើធូបប្រពៃណី។ ក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ ប្រជាជនតែងតែជាប់មមាញឹកនឹងការផលិតទំនិញសម្រាប់រដូវបុណ្យតេត។
ប្រភពវត្ថុធាតុដើមសម្រាប់ធ្វើធូប គឺបានមកពីដើមឫស្សីឃ្លៃ។ ក្រោយពីត្រាំក្នុងស្រះរយៈពេល ១-២ ខែ ឫស្សីឃ្លៃនឹងត្រូវបានគេយកឡើង លាងសម្អាតនិងហាលឱ្យស្ងួត។
បន្ទាប់ពីហាលស្ងួតហើយ ជាងធ្វើធូបនឹងច្រៀក បិតឫស្សីឃ្លៃដោយដៃ។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងយុគសម័យនៃការអភិវឌ្ឍបច្ចេកវិទ្យាបច្ចុប្បន្ន គ្រួសារជាច្រើនបានវិនិយោគលើគ្រឿងម៉ាស៊ីនដើម្បីបង្កើនផលិតភាព។
ជាងធូបម្នាក់បាននិយាយថា៖ « ធូបដែលបិតដោយដៃនឹងមានតម្លៃថ្លៃជាងធូបដែលបិតដោយម៉ាស៊ីន»។
ជើងធូបដែលជាប់គុណភាពនឹងត្រូវបានលាបពណ៌ និងហាលពន្លឺថ្ងៃ។
នៅតាមដងផ្លូវ គ្រប់ទីកន្លែង អ្នកក៏អាចប្រទះឃើញ "ផ្កា" ចម្រុះពណ៌។
ដើម្បីបង្កើតឱ្យមានភាពទាក់ទាញចំពោះភ្ញៀវទេសចរ គ្រួសារជាច្រើនក៏បានរៀបចំបាច់ជើងធូបទាំងនេះទៅជារូបផ្សេងៗគ្នាជាច្រើន ដូចជាទង់ក្រហម ផ្កាយមាសឬផែនទីប្រទេសវៀតណាម...
ជើងធូបនៅភូមិ Quang Phu Cau ច្រើនតែលាបពណ៌ផ្កាឈូក ឬក្រហម អាស្រ័យលើការកុម្ម៉ង់របស់អតិថិជន។ ជើងធូបពណ៌ក្រហមត្រូវបានគេប្រើនៅតាមវត្តអារាម ចំណែកឯជើងធូបពណ៌ផ្កាឈូកវិញគឺប្រើតាមផ្ទះ។
ក្រោយពីហាលស្ងួតហើយ ប្រជាពលរដ្ឋនឹងចងធូបជាមួយបាច់ៗ ដោយមានទម្ងន់៣គីឡូក្រាម ហើយដឹកជញ្ជូនទៅសិប្បកម្មផលិតធូបទូទាំងប្រទេស។
យោងតាមប្រជាជននៅទីនេះ ការងារធ្វើធូបប្រព្រឹត្តទៅពេញមួយឆ្នាំ ប៉ុន្តែពិតជាមមាញឹកខ្លាំងនៅក្នុងប៉ុន្មានខែចុងឆ្នាំ។
ដោយមានវត្ថុធាតុដើមពីរុក្ខជាតិឱសថរដូចជា ឈើគ្រញូង ស្រល់ ផាចូលី (pattchouli) ផ្កាអានីស (anise) ជ័រ canarium... និងរូបមន្តលាយបញ្ចូលគ្នាដោយឡែក ដោយប្រយ័ត្នប្រយែងក្នុងជំហាននីមួយៗ ធូប Quang Phu Cau ត្រូវបានមនុស្សជាច្រើនវាយតម្លៃថា ទាក់ភ្នែក និងពណ៌ជាប់បានយូរ។
ឥឡូវនេះ ដោយសារការអនុវត្តបច្ចេកវិទ្យាទំនើប និងការប្រើប្រាស់គ្រឿងម៉ាស៊ីន ការធ្វើធូបកាន់តែងាយស្រួល និងបង្កើនផលិតភាព។
បន្ទាប់ពីហាលរួច ធូបនឹងត្រូវបានវេចខ្ចប់ជាផលិតផលសម្រេច។ ធូបត្រូវបានលក់ក្នុងតម្លៃ ៣៥.០០០ - ៤០.០០០ ដុង/គីឡូក្រាម (ប្រហែល ១,៥ដុល្លារអាមេរិក)។

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.