ភូមិបុរាណ Cu Da - កន្លែងដែលថែរក្សានូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ដីសណ្តភាគខាងជើង
ភូមិបុរាណ Cu Da - កន្លែងដែលថែរក្សានូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ដីសណ្តភាគខាងជើង
ថ្ងៃសុក្រ, 15:26, 25/10/2024
VOV5
(VOVWORLD) - Cu Da គឺជាភូមិបុរាណមួយក្នុងចំណោមភូមិបុរាណដែលនៅសេសសល់នៃរដ្ឋធានីហាណូយ និងជាគោលដៅគួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកដែលចង់ស្វែងយល់អំពីលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ដីសណ្ដភាគខាងជើង។
ស្ថិតនៅតាមមាត់ទន្លេ Nhue មានចម្ងាយប្រហែល ២០ គីឡូម៉ែត្រ ពីភាគខាងលិចនៃមជ្ឈមណ្ឌលទីក្រុងហាណូយ ភូមិ Cu Da ចំណុះឃុំ Cu Khe ស្រុក Thanh Oai ទីក្រុងហាណូយ ពោរពេញទៅដោយសញ្ញាសម្គាល់នៃជនបទវៀតណាមភាគខាងជើង ជាមួយនឹងសាលាភូមិ ខ្លោងទ្វារភូមិ ដើមពោធិ៍ ជាពិសេសស្ថាបត្យកម្មបែបបុរមបុរាណ។ (រូបថត៖ Khanh Long/VNP)
យោងតាមឯកសារប្រវត្តិសាស្ត្រ ភូមិ Cu Da ត្រូវបានបង្កើតឡើងកាលពី ៤ សតវត្សមុន ដោយព្រះអង្គម្ចាស់ក្នុងរាជវង្សត្រកូលស្ដេចក្រាញ់ Trinh។ រូបថត៖ Kinhtedothi.vn
សាលាភូមិ Cu Da គឺជាទីកន្លែងដ៏ល្បីល្បាញមួយដែលមានសម្រស់ដ៏បុរមបុរាណ និងសាមញ្ញ។ (រូបថត៖ Van Chi/TTXVN)
វត្ត Cu Da ត្រូវបានគេទទួលស្គាល់ជាកេរ្តិ៍ដំណែលជាតិក្នុងឆ្នាំ ២០០០ ហើយបានឆ្លងកាត់ការជួសជុលជាច្រើនលើកច្រើនសារ។ (រូបថត៖ Van Chi/TTXVN)
នៅភូមិ Cu Da មនុស្សម្នានឹងមានអារម្មណ៍ហាក់ដូចជាពេលវេលាកំពុងឈប់ ជាមួយនឹងស្លាកស្នាមបុរមបុរាណគួរឱ្យចាប់អារម្មណ៍។ (រូបថត៖ VOV)
ជីវភាពប្រព្រឹត្តទៅដោយសុខសាន្តត្រាណជារៀងរាល់ថ្ងៃនៅភូមិ Cu Da។ (រូបថត៖ daidoanket.vn)
ភូមិ Cu Da មានលំហវប្បធម៌ពិសេសមួយ ជាមួយនឹងផ្ទះបុរាណរាប់រយខ្នង ប៉ុន្តែបច្ចុប្បន្នមានតែផ្ទះបុរាណប្រហែល ៥០ ខ្នង ប៉ុណ្ណោះដែលនៅតែរក្សាដដែលនូវស្ថាបត្យកម្មផ្ទះវៀតណាមតំបន់ដីសណ្ដខាងជើង។ (រូបថត៖ Khanh Long/VNP)