ប្រការគួរឱ្យភ្ញាក់ផ្អើលគឺស្នាដៃទាំងនេះត្រូវបានផលិតចេញពីសំណល់កំទិចសូត្រដោយបាតដៃរបស់ជនពិការ នៃសហករណ៍សិល្បៈ Van Phuc ទីក្រុងហាណូយ។
ពិព័រណ៍នេះត្រូវបានរៀបចំឡើងដោយសារមន្ទីហាណូយ សហការជាមួយសហករណ៍Vun Art ក្នុងគោលបំណងធ្វើសកម្មភាពជាក់ស្តែង ផ្សព្វផ្សាយគុណតម្លៃនៃឆន្ទៈក្នុងការរស់នៅ ជំនះលើការលំបាក និងឈានឡើងរបស់មនុស្សងាយរងគ្រោះ។
លោក Le Viet Cuong (ខាងស្តាំ) - ប្រធានសមាគមជនពិការ Ha Dong នាយកសហករណ៍ Vun Art បានចែករំលែកថា៖ នេះគឺជាពិព័រណ៍ខ្នាតធំលើកដំបូងរបស់សិប្បករជនពិការនៅVun Art ។
ពីសំណល់សូត្រដែលហាក់ដូចជាត្រូវបានគេបោះចោល…
… សិប្បករនៃVun Art បានប្រើប្រាសវា ដើម្បីបង្កើតគំនូរដែលពោរពេញដោយភាពទំនើប និងសិល្បៈ។
ស្នាដៃប្រធានហូជីមិញ។
អាពាហ៍ពិពាហ៍កណ្តុរ។
ក្រៅពីសិល្បៈសូត្រ Vun Art ក៏បានយករូបគំនូរបុរាណទៅលើផលិតផលជាច្រើនប្រភេទដូចជា ម៉ាស កាបូប អាវយឺត ...។
អញ្ជើញមកទស្សនាការតាំងពិព័រណ៌នេះ អ្នកទស្សនានឹងមានឱកាសកាន់តែច្រើនក្នុងការទទួលបានបទពិសោធន៍ផ្គុំគំនូរពីឧបករណ៍ដែលបានរចនាជាមុនដោយ Vun Art ។
លោក Le Viet Cuong ណែនាំកុមារម្នាក់ឲ្យផ្គុំគំនូរសូត្ររួមគ្នា។ ចាប់ពីខែមិថុនា ដល់ខែសីហា ក្នុងឱកាសវិស្សមកាលរដូវក្តៅរបស់និស្សិត Vun Art មានសកម្មភាពជាច្រើនទៀត ក្នុងការផ្គុំគំនូរដាក់ក្នុងម៉ាស់ ឬអាវយឺត...