Media

ពណ៌ចម្រុះនៃជីវភាពរស់នៅ

ពណ៌ចម្រុះនៃជីវភាពរស់នៅ

(VOVWORLD) - ក្នុងឱកាសរំលឹកខួបទិវាបុណ្យឯករាជ្យជាតិវៀតណាម ថ្ងៃទី ២ ខែកញ្ញានោះ សារមន្ទីរនារីវៀតណាមរួមសហការជាមួយក្លិបអ្នកយកព័ត៏មានរូបថតទីក្រុងហាណូយ បានរៀបចំពិព័រណ៍រូបថត "ពណ៌ចម្រុះនៃជីវភាពរស់នៅ" ដោយឧទ្ទេសនាមអំពីរូបថតចំនួន ៤០ សន្លឹករបស់អ្នកថតរូប Le Bich ដើម្បីលើកតម្កើងភាពស្រស់ស្អាតរបស់ពលការិនីវៀតណាម។

អ្នកថតរូប Le Bich ឆ្លាប់ បានឆ្លងកាត់បទពិសោធន៍ថតរូបរយៈពេល ១២ ឆ្នាំ។ រូបថតនិមួយៗបានបង្ហាញនូវជីវភាពរស់នៅរបស់នារីវៀតណាមយ៉ាងជាក់ស្ដែង ជិតស្និទ្ធ និងពោរពេញទៅដោយកម្លាំងរស់ ព្រមទាំងឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់នារីវៀតណាម។

នារីគ្រប់រូបកំពុងរួមចំណែកក្នុងការរក្សា និងអភិវឌ្ឍនន៍ភូមិរបរ ដែលជាទីកន្លែងរក្សាទុករាល់តម្លៃវប្បធម៌នៃប្រទេសជាតិតាមរយៈទឹកដៃដ៏ប៉ិនប្រសប ជំនឿទុកចិត្ត និងប្រកបដោយកម្លាំងកាយចិត្តរបស់ខ្លួន។

អ្នកថតរូប Le Bich

នេះគឺជារូបថតដំបូង ដែលត្រូវបានអ្នកនិពន្ធ Le Bich ឧទ្ទេសនាមដល់សាធារណជន។រូបថតនិមួយៗគឺជារឿងរ៉ាវផ្ទាល់ខ្លួន ប៉ុន្តែបង្ហាញនូវទស្សនៈល្អចំពោះប្រជាជន អំពីជីវភាពរស់នៅរបស់ប្រជាជនវៀតណាម។ ជាពិសេសគឺភាពស្រស់ស្អាតរបស់ពលការីនីវៀតណាមនៅទូទាំងប្រទេស។

អ្នកនិពន្ធ Le Bich ប្រគល់Bich រូបថតចំនួន 40សន្លឹកជូនតំណាងសារមន្ទីរនារីវៀតណាម។

នៅក្នុងពិធីបើកពិព័រណ៍នេះ អ្នកនិពន្ធ Le Bich បានប្រគល់រូបថតចំនួន 40 សន្លឹកជូនសារមន្ទីរនារីវៀតណាម ដោយមានគោលបំណងថារូបថតទាំងនេះនឹងពង្រីកតម្លៃ ពោលគឺមិនត្រឹមតែត្រូវបានរក្សាទុកប៉ុណ្ណោះទេ ថែមទាំងជំរុញឲ្យមនុស្សគ្រប់រូបឲ្យគោរពពលករពិតប្រាកដទៀតផង។

"នេះគឺជាពិពណ៌ដែលពោរពេញទៅដោយអត្ថន័យ ជាមួយនឹងរូបថតស្រស់ស្អាតជាច្រើនសន្លឹក។ ក្នុងនាមជាមនុស្សម្នាក់ដែលឆ្លងកាត់ប្រទេសជាច្រើននៅលើពិភពលោកនេះខ្ញុំមានអារម្មណ៍ថារូបថតទាំងនេះគឺមានតម្លៃស្រស់ស្អាតអំពីលក្ខណៈវិចិត្រសិល្បៈ ព្រមទាំងបង្ហាញពីចរិយាមារយាទ បញ្ញា រាងកាយរបស់នារីវៀតណាម"ឯកអគ្គរដ្ឋទូត Pham Sanh Chau បានអះអាងយ៉ាងដូច្នេះ។

ពិព័រណ៍នេះនឹងបានតាំងបង្ហាញនៅសារមន្ទីរនារីវៀតណាមចាប់ពីថ្ងៃទី ៣០ សីហា ដល់ថ្ងៃទី ៣០ កញ្ញា ឆ្នាំ ២០១៨ នៅសារមន្ទីរនារីវៀតណាម លេខ ៣៦ វិថី Ly Thuong Kiet ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ។

សូមអញ្ជើញលោកអ្នកនាងអញ្ជើញទៅទស្សនាវណ្ណកម្មមួយចំនួន ដែលបានតាំងបង្ហាញនៅពិព័រណ៍នេះ។

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.