"Check-in" ព្រះវិហារពណ៌ផ្កាឈូកដ៏ស្រស់ស្អាតនៅទីក្រុង Da Lat
"Check-in" ព្រះវិហារពណ៌ផ្កាឈូកដ៏ស្រស់ស្អាតនៅទីក្រុង Da Lat
ថ្ងៃអាទិត្យ, 08:00, 17/01/2021
VOV5
(VOVWORLD) - គ្របដណ្តប់ដោយថ្នាំលាបពណ៌ផ្កាឈូកគួរឱ្យចាប់អារម្មណ៍ ព្រះវិហារ Domaine de Marie គឺជាគោលដៅទេសចរណ៍មួយដែលមិនអាចខកខានបានឡើយសម្រាប់ភ្ញៀវទេសចរនៅពេលមកដល់ទីក្រុង Da Lat ។
ព្រះវិហារនេះត្រូវបានសាងសង់នៅលើផ្ទៃដីសរុប ១២ ហិកតា ដែលមាន ចម្ងាយប្រមាណ ១ គីឡូម៉ែត្រពីភាគនិរតីនៃមជ្ឈមណ្ឌលទីក្រុង Da Lat ហើយក៏បានចាប់ផ្តើមការសាងសង់នៅទសវត្សឆ្នាំ ១៩៤០ រហូតដល់ឆ្នាំ ១៩៤៤ ព្រះវិហារនេះត្រូវបានបញ្ចប់ជាស្ថាពរ។
ព្រះវិហារ Domaine de Marie មានឈ្មោះមួយទៀតគឺព្រះវិហារ Mai An ។
ដំបូលព្រះវិហារមានលក្ខណៈបែបផ្ទះផុតពីដីនៃផ្ទះ Rong នៅតំបន់ Tay Nguyen និងត្រូវបានប្រក់ក្បឿងពណ៌ក្រហម។ Domaine de Marie មិនមានប៉មជួង ដូចព្រះវិហារផ្សេងៗទៀតទេ។
ចំណុចលេចធ្លោមួយទៀតនៃព្រះវិហារនេះគឺរូបសំណាកព្រះម៉ែ Maria ដែលឈរនៅលើភូគោល ដែលឆ្លាក់រូបគំរូរបស់ស្ត្រីជនជាតិវៀតណាម ដែលត្រូវបានរចនាឡើងដោយស្ថាបត្យករបារាំងឈ្មោះ Janchère ។
នៅលើទីធ្លាធំដែលព័ទ្ធជុំវិញដោយដើមស្រល់ ព្រះវិហារ Domaine de Marie ត្រូវបានរចនាជាស្ថាបត្យកម្មភ្ជាប់នឹងគ្នា។