Media

ឆ្នាំខាល គយគន់ផ្ទាំងគំនូរខ្លាយ៉ាងរស់រវើករបស់វិចិត្រករ Nguyen Doan Ninh

ឆ្នាំខាល គយគន់ផ្ទាំងគំនូរខ្លាយ៉ាងរស់រវើករបស់វិចិត្រករ Nguyen Doan Ninh

(VOVWORLD) - តាមរយៈគំនូរខ្លាទាំង ៤៨ ផ្ទាំងរបស់ខ្លួននោះ វិចិត្រករ Nguyen Doan Ninh មានគោលបំណងអំពីឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ២០២២ ពោរពេញទៅដោយភាពខ្លៀវក្លា និងមនោសញ្ចេតនា។

 

វិចិត្រករ Nguyen Doan Ninh កើតនៅឆ្នាំ ១៩៧៥។ លោកបានបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សានៅសកលវិទ្យាល័យវិចិត្រសិល្បៈនៅឆ្នាំ ១៩៩៨។ ដំបូងឡើយគំនូររបស់ Nguyen Doan Ninh គឺជាការបង្ហាញអំពីក្ដីសុបិន។ នៅទីនោះ មានវត្តមានពីភាពស្រស់ស្អាតរបស់ធម្មជាតិ និងមនុស្ស។

នាប៉ុន្មានឆ្នាំថ្មីៗនេះ នៅពេលបុណ្យតេតមកដល់ម្ដងៗនោះ វិចិត្រករ Nguyen Doan Ninh តែងតែចំណាយពេលវេលា ដើម្បីគូររូបសត្វ។ ក្នុងឆ្នាំនេះ លោកបានគូររូបខ្លាជាលើកដំបូង។ នៅពេលសិក្សាអំពីខ្លាកាន់តែច្រើន វិចិត្រករ Nguyen Doan Ninh កាន់តែមានចាប់អារម្មណ៍គូរគំនូរខ្លា។ លោកបានគូររូបខ្លាចំនួន ៤៨ សន្លឹកដែលត្រូវនឹងអាយុរបស់លោក។

 

តាមរយៈគំនូរខ្លារបស់ខ្លួន វិចិត្រករ Nguyen Doan Ninh មិនត្រឹមតែបានពណ៌នាអំពី រូបភាពដ៏អស្ចារ្យរបស់សត្វម្ចាស់ព្រៃ ប៉ុណ្ណោះទេ ថែមទាំងសម្ដែងអំពីមនោសញ្ចេតនាដ៏ជិតស្និទ្ធិជាមួយមនុស្ស ដូចជាមនោសញ្ចេនារវាងម្ដាយ និងកូនអញ្ចឹង។

តាមរយៈគំនូរខ្លា វិចិត្រករ Nguyen Doan Ninh មានគោលបំណងអំពីឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ២០២២ ដែលពោរពេញទៅដោយភាពខ្លៀវក្លា និងមនោសញ្ចេតនា។

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.