ស្ពាន Hien Luong ឆ្លងកាត់ទន្លេ Ben Hai នៅខេត្ត Quang Tri ជានិមិត្តរូបនៃ ការអាកាត់ប្រទេសជាតិក្នុងសម័យកាលសង្គ្រាម។
ក្នុងប៉ុន្មានថ្ងៃចុងខែមេសា ប្រជាជននៅគ្រប់ទិសទីក្នុងទូទាំងប្រទេស បានមក ដល់ឈាបនដ្ឋានយុទ្ធជនពលីជាតិ Truong Son និងឈាបនដ្ឋានយុទ្ធជនពលី ជាតិវិថីលេខ៩ នៅខេត្ត Quang Tri ដើម្បីអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធជូនចំពោះវីរៈ យុទ្ធជនពលី។
ឈាបនដ្ឋានយុទ្ធជនពលីជាតិ Truong Son មានទំហំសរុប១៥ហ្មឺនគ.ម ក្រឡា។ នេះជាទីបញ្ចុះសព្វរបស់យុទ្ធជនចំនួន១០.៣៣៣នាក់ដែលបានពលី ជីវិតនៅលើខ្សែផ្លូវហូជីមិញក្នុងសម័យកាលសង្គ្រាមប្រឆាំងអាមេរិក។
ស្ដូបយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលីវិថីលេខ៩។
ដោយទំហំ១៥ហិកតា ឈាបនដ្ឋានយុទ្ធជនពលីវិថីលេខ៩ ជាទីបញ្ចុះសព្វ របស់យុទ្ធជនចំនួន១០៦០០នាក់ដែលបានពលីជីវិតនាពេលប្រយុទ្ធនៅខេត្ត Quang Tri និងនៅដែនដីប្រទេសឡាវ ក្នុងសង្គ្រាមប្រឆាំងអាមេរិក។
កំពែងបុរាណ Quang Tri ស្ថិតនៅកណ្ដាលទីរួមស្រុក Quang Tri មាន ចម្ងាយចំនួន២គ.មតាមទិសខាងកើតផ្លូវជាតិលេខ១A។ នេះជាកំពែងយោធា ហើយធ្លាប់ជាទីស្នាក់ការរដ្ឋបាលរបស់រាជ្យវង្ស Nguyen នៅខេត្ត Quang Tri។
ក្នុងយុទ្ធនាការវាយសម្រុកទូទៅរំដោះខេត្ត Quang Tri នាឆ្នាំ១៩៧២ កំពែង បុរាណនេះត្រូវបានពិភពលោកទាំងមូលស្គាល់ដល់ជាមួយជ័យជំនះដ៏អង់អាច ក្លាហានក្នុងការប្រយុទ្ធការពារទីរួមស្រុក Quang Tri ក្នុងអំឡុង៨១ថ្ងៃ។