Media

ទេសភាពស្រស់បំព្រងនៅ Hoi An និង Sapaដែលជាគោលដៅថតរូបស្អាតបំផុតរបស់វៀតណាម

ទេសភាពស្រស់បំព្រងនៅ Hoi An និង Sapaដែលជាគោលដៅថតរូបស្អាតបំផុតរបស់វៀតណាម

(VOVWORLD) - ក្នុងឱកាសទិវាថតរូបពិភពលោកថ្ងៃទី ១៩ សីហា នោះ គេហទំព័រទេសចរណ៍ធំបំផុតរបស់ពិភពលោក Booking.com បានប្រកាសគោលដៅទេសចរណ៍ទាំង ១០ ដើម្បីថតរូបនៅប្រទេសវៀតណាម។ យោងតាមការវាយតម្លៃរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានឲ្យដឹងថា គោលដៅចំនួនពីរគឺHoi An និង Sapa បានជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងតារាងរៀបចំណាត់ថ្នាក់។

 

ដើម្បីទទួលបានលទ្ធផលនេះ Booking.com បានផ្អែកលើការវាយតម្លៃ និងការបោះឆ្នោតរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិនៅលើគេហទំព័រ Booking.com ស្ដីពីគោលដៅគួរឲ្យទាក់ទាញបំផុតនៅវៀតណាម សម្រាប់ដំណើរកម្សាន្ត“ តាមប្រមាញ់រូបថត” ។ យោងតាមការវាយតម្លៃរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានឲ្យដឹងថា គោលដៅទេសចរណ៍ដែលមានប្រជាប្រិយភាពបំផុតទាំងពីរនៅវៀតណាមគឺHoi An និង Sapa។

ជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីរៀបចំណាត់ថ្នាក់គឺវិថីបុរាណ Hoi An (Quang Nam) ជាមួយនឹងលក្ខណៈបុរមបុរាណ និងរ៉ូម៉ែនទិកដោយទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរ។

វិថីបុរាណ Hoi An គឺជាវិថីសម្រាប់យានយន្តគ្មានម៉ាស៊ីន និងអ្នកដើរថ្មើរជើង។

មើលពីចំងាយ វិថីបុរាណ Hoi Anលេចចេញមកជាមួយជញ្ជាំងពណ៌លឿងដំបូលប្រក់ក្បឿងពណ៌ត្នោតចាស់លាយឡំជាមួយពណ៌នៃពេលវេលា នៅក្បែរដងទន្លេ Hoai ដ៏រ៉ូមែនទិក

តូបលក់វត្ថុអនុស្សាវរីយ៍នៅតែរក្សាបានលក្ខណៈស្ថាបត្យកម្មបុរាណដដែល។

នៅក្នុងបរិយាកាសដ៏សុខសាន្តនៃបណ្ដាផ្ទះបុរាណនោះ ភ្ញៀវទេសចរអាចរកឃើញកន្លែង“ រស់នៅបែបនិម្មិត” សម្រាប់ថតរូប។

ឬលោកអ្នកក៏អាចចូលរួមការសម្តែងសិល្បៈប្រជាប្រិយដ៏វិសេសវិសាលផងដែរ។

បន្ទាប់ពីទីក្រុង Hoi An គឺជាទីក្រុងក្នុងពពកSapa ដែលជាគោលដៅទាក់ទាញភ្ញៀវទេសចរដ៏ល្បីឈ្មោះនៅភាគខាងជើងវៀតណាម។

 

គយគន់ទេសភាពល្បាក់ទឹកជ្រោះ Bac និង Cau May

ឬសម្រស់ដ៏រ៉ូមែនទិកនៃល្បាក់ទឹកជ្រោះដ៏វិសេសវិសាល

ព្រមទាំងសម្រស់នៃវាលស្រែជម្រាលភ្នំទៀតផង

នៅរដូវទឹកធ្លាក់

រាលស្រែជម្រាលភ្នំចម្រុះពណ៌

 

ប្រការទាំងនេះបានបង្កើតផ្ទាំងគំនូរដ៏ដ៏អស្ចារ្យ ដោយទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ អញ្ជើញមកទស្សនា និងតាមប្រមាញ់រូបថតដ៏ស្រស់ស្អាត អំពីប្រទេសនិងប្រជាជន
វៀតណាម។

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.