៧.ស្ពាន Long Bien ដែលតាំងពីយូរណាស់មកហើយ បានតភ្ជាប់ជាមួយប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ ឆ្លងកាត់ពេលវេលាប្រឆាំងអាណានិគមនិយមបារាំងនិងប្រឆាំងចក្រពត្តិអាមេរិក។ ស្ពាននេះបានធ្វើជាសាក្សីនៃការផ្លាស់ប្តូរប្រវត្តិសាស្រ្តជាច្រើនដំណាក់កាលក្នុងរយៈពេល ១០០ ឆ្នាំកន្លងមក ដែលបានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយគ្រាប់បែកក្នុងអំឡុងពេលនៃសង្គ្រាមពីរ ពោលគឺប្រឆាំងនឹងបារាំងផងនិងសហរដ្ឋអាមេរិកផង។ ស្ពាន Long Bienបានក្លាយទៅជាសាក្សី សញ្ញាបេតិកភណ្ឌវប្បធម៌ សាក្សីប្រវត្តិសាស្រ្តនៃការតស៊ូរបស់រដ្ឋធានី (រូបថតៈ Ha Thanh)
៨.ពន្ធធានាគារ Hoa Lo ត្រូវបានគេចាត់ទុកជាកន្លែងដ៏គួរឱ្យរន្ធត់បំផុតទាំង ៥ នៅអាស៊ីអាគ្នេយ៍ឬហៅបានថា “នរកលោកីយ” ដែលស្ថិតនៅកណ្តាលទីក្រុងហាណូយ។ (រូបថត Duc Anh / VOV5) ។
១០.ពីមាត់ទន្លេនៃឧទ្យានជាតិ Ba Vi អ្នកទេសចរត្រូវធ្វើដំណើរចំងាយប្រហែល 1,5 គីឡូម៉ែត្រដើម្បីទៅដល់តំបន់អេកូទេសចរណ៍នៃបឹង Tien Sa។ កន្លែងនេះគឺជាកន្លែងរមណីយដ្ឋានដ៏សែនមនោរម្យនិងអាចធ្វើអ្នកមានអារម្មណ៍ស្រស់ស្រាយនិងពោរពេញទៅដោយធម្មជាតិដ៏ស្រស់បំព្រងផងដែរ៕