Media

ទីក្រុងហាណូយ និង ហ្វេ ស្ថិតក្នុងបញ្ជីទីក្រុងកំពូលទាំង ១០ នៅអាស៊ីក្នុងឆ្នាំ ២០២៣

ទីក្រុងហាណូយ និង ហ្វេ ស្ថិតក្នុងបញ្ជីទីក្រុងកំពូលទាំង ១០ នៅអាស៊ីក្នុងឆ្នាំ ២០២៣

(VOVWORLD) - ពានរង្វាន់ Travel+Leisure Luxury Awards Asia Pacific ឆ្នាំ ២០២៣ ក្នុងប្រភេទ "ទីក្រុង" នាពេលថ្មីៗនេះ បានលើកតម្កើងទីក្រុងអាស៊ីកំពូលទាំង ១០ ក្នុងឆ្នាំ ២០២៣ ដែលក្នុងនោះ រដ្ឋធានីហាណូយ និងទីក្រុងហ្វេ របស់វៀតណាម ជាប់ចំណាត់ថ្នាក់ទី ៦ និងទី ៨ ក្នុងបញ្ជីនេះ។

តារាងរៀបចំណាត់ថ្នាក់ទីក្រុងកំពូលទាំង ១០ នៅអាស៊ីឆ្នាំ ២០២៣ នៅលើគេហទំព័ររបស់ Travel+Leisure Luxury Awards។ (រូបថតអេក្រង់)
យោងតាម Travel+Leisure Luxury Awards Asia Pacific ២០២៣ រដ្ឋធានីហាណូយគឺជាគោលដៅសម្រាប់អ្នកដែលចូលចិត្តស្រឡាញ់ភាពសុខសាន្ត រ៉ូម៉ង់ទិកសម្រស់បុរមបុរាណជាមួយនឹងពណ៌នៃពេលវេលា។ (ប្រាសាទអណ្តើក (បឹងHoan Kiem) លាក់ខ្លួនក្នុងអ័ព្ទនាពេលព្រឹកព្រលឹម។ រូបថត៖ anninhthudo.vn)
Khue Van Cac (មណ្ឌលអក្សរសាស្ត្រ Quoc Tu Giam) ត្រូវបានជ្រើសរើសជានិមិត្តសញ្ញាផ្លូវការនៃរដ្ឋធានីហាណូយក្នុងឆ្នាំ ១៩៩៩។ រូបថត៖ vietnamnet.vn
រដ្ឋធានីជាមួយនឹងវប្បធម៌រាប់ពាន់ឆ្នាំរបស់វៀតណាមមានភាពស្រស់ស្អាតបែបបុរមបុរាណ គួរឱ្យអាឡោះអាល័យ ប៉ុន្តែបង្កប់នូវដង្ហើមនៃសហសម័យ ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈសំណង់ស្ថាបត្យកម្ម។ (រូបថត៖ Kinhtedothi.vn)
វិមានរដ្ឋសភា គឺជានិមិត្តរូបនៃទីភ្នាក់ងារអំណាចរដ្ឋកំពូល ដែលបានដាក់ ឱ្យប្រើប្រាស់នៅចុងឆ្នាំ ២០១៤។ សំណង់នេះមានរចនាបថស្ថាបត្យកម្មទំនើប ប៉ុន្តែនៅតែពោរពេញទៅដោយអត្តសញ្ញាណជាតិ បង្កើតឡើងការតភ្ជាប់រវាងអតីតកាល និងអនាគតនៃប្រទេសជាតិ។ រូបថត៖ suckhoedoisong.vn
មកដល់ទីក្រុងហាណូយ ទីកន្លែងដ៏ទាក់ទាញបំផុតចំពោះភ្ញៀវទេសចរគឺតំបន់ជុំវិញបឹង Hoan Kiem។ នេះគឺជាកន្លែងដែលគេប្រារព្ធសកម្មភាពនៅកណ្ដាលវាលយ៉ាងសប្បាយអ៊ូអរ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ ដែលជាពេលបើកវិថីថ្មើរ ជើង។ រូបថត៖ Dan Tri
ស្ថិតនៅក្នុងតំបន់វិថីបុរាណ វិថី Ta Hien ដោយមានប្រវែងតែប៉ុន្មានរយម៉ែត្រប៉ុណ្ណោះ ប៉ុន្តែមានភាពស្វាហាប់និងអ៊ូអរខ្លាំង ជាមួយនឹងរហស្សនាមថា “ផ្លូវបំបែកអន្តរជាតិ”។ ទីនេះតែងតែជាកន្លែងជួបជុំមិនត្រឹមតែសម្រាប់យុវជនរដ្ឋធានីប៉ុណ្ណោះទេ ថែមទាំងជាកន្លែង check-in របស់ភ្ញៀវទេសចរបរទេសទៀត ផង។ រូបថត៖ Thoi Dai
Travel+Leisure Luxury Awards ក៏ឧទ្ទេសនាមអំពីមុខម្ហូប និងភេសជ្ជៈល្បីៗមួយចំនួននៅទីក្រុងហាណូយ ដែលភ្ញៀវទេសចរណ៍គួរសាក ដូចជា៖ ហ្វើ ប៊ុនចា នំបុ័ង បាញ់កួន កាហ្វេ... រូបថត៖ spk.vn
យោងតាម Travel+Leisure Luxury Awards Asia Pacific ឆ្នាំ២០២៣ថា ដោយមានទីតាំងនៅភាគកណ្តាលប្រទេសវៀតណាម ទីក្រុង ហ្វេ គឺជាគោលដៅដ៏ល្អឥតខ្ចោះដើម្បីស្វែងយល់អំពីប្រវត្តិសាស្ត្រ វប្បធម៌ និងតម្លៃប្រពៃណីដ៏យូរលង់។ រូបថត៖ vneconomy.vn
ធ្លាប់ជារាជធានីនៃរាជវង្ស Nguyen អស់រយៈពេលជាងមួយសតវត្ស (១៨០២ - ១៩៤៥) ទោះបីជាឆ្លងកាត់ការឡើងចុះជាច្រើនក៏ដោយ ហ្វេ នៅតែរក្សាបាននូវលក្ខណៈបុរមបុរាណ សំណង់ស្ថាបត្យកម្មធំៗ និងស្នាដៃសិល្បៈដ៏ប្រណិតបំផុត ជាមួយនឹងតម្លៃប្រវត្តិសាស្ត្រពិសេស - វប្បធម៌ពិសេស។ (ប្រាង្គតម្កល់សពស្ដេច Tu Duc មើលពីខាងលើ។ រូបថត៖ Le Huy Hoang Hai)
ពានរង្វាន់ Travel+Leisure Luxury Awards Asia Pacific ឆ្នាំ ២០២៣ បានឲ្យដឹងថា មកដល់ព្រះបរមរាជវាំង ហ្វេ ភ្ញៀវទេសចរប្រាកដថា នឹងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសំណង់ស្ថាបត្យកម្មបុរាណដ៏ស្រស់ឆើតឆាយ និងទេសភាពដ៏ស្រស់បំព្រង។ (ព្រះបរមរាជវាំង ហ្វេ។ រូបថត៖ mia.vn)
ក្លោងទ្វារ Ngo Mon គឺជាសំណង់ដ៏លេចធ្លោមួយ ជាមួយនឹងលំនាំក្បូរក្បាច់ដ៏ប្រណិតបំផុត។ រូបថត៖ mia.vn
ស្ពាន Truong Tien ឆ្លងទន្លេ Huong ដ៏រ៉ូម៉ង់ទិកនៅទីក្រុងហ្វេ។ រូបថត៖ Le Huy Hoang Hai
មុខម្ហូបដ៏ពិសេសដោយឡែកមួយចំនួននៃទីក្រុង ហ្វេ។ រូបថត៖ angiday.com.vn

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.