Media

ទីក្រុងហាណូយពោរពេញទៅដោយក្ដីនឹករលឹក

ទីក្រុងហាណូយពោរពេញទៅដោយក្ដីនឹករលឹក

(VOVWORLD) -នៅក្នុង ពិព័រណ៍ ក្រោមប្រធានបទក្ដីនឹករលឹក អ្នកថតរូប Le Bich បានតាំងបង្ហាញស្នាដៃទាំង ៤០ របស់ខ្លួន ដោយបង្ហាញនូវសោភ័ណភាព ព្រលឹង និងអត្តសញ្ញាណរបស់ទីក្រុងហាណូយ។

ពិព័រណ៍នេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១៥ ខែតុលានៅ អាគារលេខ ៤២-៤៤ វិថី Hang Bac ទីក្រុងហាណូយ។ ការតាំងពិព័រណ៍នេះគឺជាផ្នែកុំមួយនៃសកម្មភាពជាច្រើនដែលរៀបចំឡើងដោយគណៈគ្រប់គ្រងវិថីបុរាណហាណូយ ក្នុងឱកាសរំលឹកខួបលើកទី ៦៥ នៃទិវារំដោះទីក្រុងហាណុយ (ថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៥៤ - ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩) នឹងរំលឹកខួបលើកទី ២០ នៃទិវាទីក្រុងហាណូយត្រូវបាន យូណេស្កូផ្ដល់កិត្តនាមជា  “ទីក្រុងដើម្បីសន្តិភាព”។ 

 អ្នកថតរូប Le Bich

ដោយធំដឹងក្ដីនៅទីក្រុងហាណូយ ដែលមានអាយុកាលរាប់ពាន់ឆ្នាំ បានជា អ្នកថតរូប Le Bich បានឆ្លងកាត់ការលំបាកជាច្រើនរបស់ប្រទេសជាតិក្នុងសម័យក្រោយសង្គ្រាម សម័យផ្លាស់ប្ដូរថ្មី និងធ្វើ សមាហរណកម្មអន្តរជាតិយ៉ាងខ្លាំងក្លា។ ហេតុដូច្នេះហើយ អ្នកថតរូប Le Bich មានបទពិសោធន៍ជាច្រើន ដើម្បីបង្ហាញនូវសេចក្ដីស្រឡាញ់ចំពោះទីក្រុងហាណូយតាមរយៈរូបថតរបស់ខ្លួន។

ទីក្រុងហាណូយនារដូវរងារ 

អ្នកថតរូប Le Bich បានចែករំលែកថា៖ “ ហាណូយបានផ្លាស់ប្តូរជាច្រើនប៉ុន្តែខ្ញុំមិនអនុញ្ញាតិអោយខ្លួនបំភ្លេចសម្រស់ចាស់និងភាពរុងរឿងរបស់ទីក្រុងហាណូយឡើយ។ 

ខ្ញុំមិនអាចភ្លេចនូវក្លឹមផ្កាយីហ៊ុប និងសម្លែងជួងនៅវិហាកាតុលិកនាពេលរសៀលឡើយ។ ខ្ញុំនៅតែមានអារម្មណ៍រំភើបចិត្ត នៅពេលដែលខ្ញុំឆ្លងកាត់ផ្លូវបុរាណនានានៅបឹង Tay ឡើយ

រដូវស្លឹកឈើជ្រុះ 
នាប៉ុន្មានថ្ងៃចុងឆ្នាំ 

 “ អស់រយៈពេលជាយូរមកហើយ ខ្ញុំបានថតរូបអំពីសម្រស់ ព្រលឹង និងអត្តសញ្ញាណរបស់ទីក្រុងហាណូយ។ ខ្ញុំសង្ឈឹមថា នេះគឺជាអនុស្សាវរីយ៍អំពីទីក្រុងហាណូយ ដើម្បីយើងស្រឡាញ់ទីក្រុងហាណុយ ហើយកាន់តែស្រឡាញ់អ្វីដែលយើងមានសព្វថ្ងៃនេះ” ។

ខ្ញុំឃើញកុមារភាពរបស់ខ្ញុំ 
ទីក្រុងហាណូយបានប្រារព្ធធ្វើឡើងពិធិរំលឹកខួបលើកទី ៦០ នៃទីោវារំដោះរដ្ឋធានី 

រាត្រីនៅលើស្ពាន Long Bien

រាត្រីហាណូយដ៏ស្ងាត់

ទេសភាពបឹង Guom នាពេលរសៀល

ទីក្រុងហាណូយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ផ្លូវនាពេលរាត្រី

ទទួលភ្ញៀវនាពេលព្រឹកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ពេលរសៀលនៅការដ្ឋានសាងសង់

វិហារកាតូលិកធំ

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.