Media

ទីក្រុងហូជីមិញអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្រោយរយៈពេល ៤៨ ឆ្នាំនៃការរំដោះភាគខាងត្បូង

ទីក្រុងហូជីមិញអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្រោយរយៈពេល ៤៨ ឆ្នាំនៃការរំដោះភាគខាងត្បូង

(VOVWORLD) - ការរំលឹកប្រពៃណីឡើងវិញ មិនត្រឹមតែជាការចងចាំ លើកតម្កើងតម្លៃប្រវត្តិសាស្រ្តប៉ុណ្ណោះទេ ថែមទាំងក៏ជាឱកាសដើម្បីបញ្ជូនកម្លាំងពលំ និងស្មារតីដ៏ពិសិដ្ឋនៃជ័យជំនះមហិមារនិទាឃរដូវឆ្នាំ ១៩៧៥ ដល់មនុស្សជំនាន់ក្រោយៗទៀតផង។

កាលពី ៤៨ ឆ្នាំមុន ការវាយប្រហារនិងក្រោកឈរឡើងនិទាឃរដូវឆ្នាំ ១៩៧៥ ដែលកំពូលជាយុទ្ធនាការហូជីមិញបានដណ្ដើមជ័យជំនះយ៉ាងពេញ លេញ។ ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧៥ បានឈានចូលក្នុងប្រវត្តិសាស្ត្រប្រជាជាតិ ដូចជារបត់ដ៏ត្រចះត្រចង់ ដែលនាំវៀតណាមឈានចូលក្នុងយុគសម័យថ្មី ដែលជាសម័យនៃឯករាជ្យជាតិ និងសង្គមនិយម។
នៅម៉ោង ១១និង៣០នាទីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ រថក្រោះនៃកងទ័ពរំដោះបានបុកដួលក្លោងទ្វារដែក ចូលក្នុងវិមានឯករាជ្យ ដណ្តើមកាន់កាប់វិមានប្រធានាធិបតីអាយ៉ង Sai Gon ដែលជាបន្ទាយចុងក្រោយរបស់ខ្មាំងសត្រូវបញ្ចប់ការតស៊ូប្រយុទ្ធប្រឆាំងសត្រូវឈ្លានពានអស់រយៈពេល ៣០ ឆ្នាំរបស់ប្រជាជាតិ។ រូបថត៖ Tran Mai Huong/VNA
អនុសេនីយ៍ទោ Bui Quang Than ប្រធានក្រុមរថក្រោះទី៤ (កាន់ទង់ជាតិខាងមុខ) រួមជាមួយយុទ្ធមិត្ត ៣ នាក់ បានសម្រុកចូលនិងដោតទង់ជាតិនៅលើដំបូលវិមានប្រធានាធិបតីនៃរដ្ឋាភិបាលអាយ៉ង Sai Gon នាថ្ងៃត្រង់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥។ រូបថត៖ Vu Tao/VNA
នៅព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ១៩៧៥ ប្រជាជនទីក្រុង Sai Gon - Gia Dinh រាប់លាននាក់បានប្រមូលផ្ដុំនៅទីលានខាងមុខទីស្នាក់ការរដ្ឋបាលយោធាក្រុង ដើម្បីចូលរួមពិធីអបអរសាទរជ័យជំនះ។ លោកប្រធានរដ្ឋ Ton Duc Thang និងថ្នាក់ដឹកនាំជាច្រើនរបស់បក្ស រដ្ឋាភិបាល និងរណសិរ្សមាតុភូមិវៀតណាមបានចូលរួមពិធីដ៏មហិមារនេះ។ រូបថត៖ VNA
សង្គ្រាមបានកន្លងផុតទៅហើយ វិមានឯករាជ្យ សព្វថ្ងៃនេះ បានក្លាយទៅជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រដ៏សំខាន់មួយនៃទីក្រុងហូជីមិញ ក៏ដូចជាប្រទេសទាំងមូល។ រូបថត៖ Truyenhinhdulich.vn
លំហបៃតងនៅខាងក្រៅវិមានឯករាជ្យ។ រូបថត៖ VOV
ទីស្នាក់ការគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ គឺជានិមិត្តសញ្ញាទេសចរណ៍មួយរបស់ទីក្រុង។ រូបថត៖ កាសែត Dan Tri
៤៨ឆ្នាំក្រោយថ្ងៃរំដោះភាគខាងត្បូង រហូតមកដល់បច្ចុប្បន្ន ទីក្រុង ហូជីមិញបានក្លាយទៅជាមជ្ឈមណ្ឌលដ៏ធំរបស់ប្រទេសជាតិលើវិស័យជាច្រើន ជាទីក្រុងពិសេសមួយប្រកបដោយសេចក្តីប្រាថ្នានៃការឈានឡើង។ រូបថត៖ VOV
ការដឹកជញ្ជូននៃទីក្រុងហូជីមិញ តភ្ជាប់យ៉ាងជិតស្និទ្ធជាមួយតំបន់ជុំវិញ និងប្រទេសទាំងមូល។ រូបថត៖ VOV
កំពង់ផែ Tan Cang - Cat Lai នៅទីក្រុងហូជីមិញ - កំពង់ផែធំនិងទំនើបបំផុតក្នុងប្រទេសវៀតណាម ដែលមានសមត្ថភាពជាប់ក្នុងកំពូលកំពង់ផែកុងតឺន័ទាំង ២១ នៅលើពិភពលោក។ រូបថត៖ saigonnewport.com.vn
នៅឆ្នាំ ២០២១ អង្គការ Skytrax ដែលមានឯកទេសក្នុងការវាយតម្លៃ និងការរៀបចំណាត់ថ្នាក់ក្នុងវិស័យអាកាសចរណ៍ បានប្រកាសថា អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat (ទីក្រុងហូជីមិញ) ស្ថិតនៅក្នុងបញ្ជីអាកាសយានដ្ឋានល្អបំផុតទាំង ១០ នៅលើពិភពលោក ក្នុងក្រុមអាកាសយានដ្ឋានដែលមានសមត្ថភាពបម្រើ អ្នកដំណើរពី ២០ ដល់ ២៥ លាននាក់ក្នុងមួយឆ្នាំ។ រូបថត៖ CTV/Vietnam+
យោងតាមទស្សនាវដ្ដី The Travel (គេហទំព័រទេសចរណ៍ដ៏ល្បីល្បាញរបស់ប្រទេសកាណាដា) ឆ្នាំនេះទីក្រុងហូជីមិញ គឺជាគោលដៅមួយក្នុងចំណោមអស្ចារ្យបំផុតទាំង ១០ នៅអាស៊ី។ (វិហារ Notre Dame នៅកណ្តាលខណ្ឌទី ១ ទីក្រុងហូជីមិញ។ រូបថត៖ VOV)
ភ្ញៀវទេសចរអន្តរជាតិមកទស្សនាទីក្រុងហូជីមិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២៣។ រូបថត៖ Hong Dat/VNA
សព្វថ្ងៃនេះ ទីក្រុងហូជីមិញកំពុងអភិវឌ្ឍន៍បន្តិចម្តងៗទៅជានគរ និងមជ្ឈមណ្ឌលហិរញ្ញវត្ថុលំដាប់ខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍។ រូបថត៖ VOV

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.