ទិដ្ឋភាពនៃព្រលានយន្តហោះអន្តរជាតិ Van Don នៅភាគឦសានវៀតណាម
ទិដ្ឋភាពនៃព្រលានយន្តហោះអន្តរជាតិ Van Don នៅភាគឦសានវៀតណាម
ថ្ងៃអាទិត្យ, 08:00, 06/01/2019
Truong Giang - Tuan Trong
(VOVWORLD) - ក្រោយរយៈពេល២ឆ្នាំសាងសង់ ព្រលានយន្តហោះអន្តរជាតិ Van Don នៅខេត្ត Quang Ninh ត្រូវបានសម្រេចរួចរាល់ ហើយទទួលស្វាគមន៍ជើងហោះ ហើរពាណិជ្ជកម្មដើមដំបូងកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ។
ព្រលានយន្តហោះអន្តរជាតិ Van Don ជាព្រលានយន្តហោះអន្តរជាតិដំបូងដែលបានបណ្ដាក់ទុនសាងសង់ឡើងដោយឯកជននៅវៀតណាម។ សំណង់នេះមានដើមទុនសរុបប្រមាណ៧,៧០០ពាន់លានដុង។
នេះជាព្រលានយន្តហោះថ្នាក់ 4E (តាមស្ដង់ដាររបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) និងព្រលានយន្តហោះយោធាថ្នាក់ទី២។ ក្នុងដំណាក់កាលទី១ ព្រលានយន្តហោះនេះអាចបម្រើភ្ញៀវចំនួន២លាន៥សែននាក់ក្នុងមួយឆ្នាំ និងអាចដោះស្រាយទំនិញចំនួន១ហ្មឺនតោនក្នុងមួយឆ្នាំ ផងដែរ។
ចំណតអាកាសយានដ្ឋានអន្តរជាតិ Van Don ត្រូវបានវាយតម្លៃថា ជាអាកាសយានដ្ឋានទំនើបបំផុតនៅវៀតណាមនាបច្ចុប្បន្ន។ ស្ថានីយ៍នេះមានប៉ូស្តិ៍បែបបទអាកាសចរណ៍ចំនួន៣១ប៉ូស្តិ៍ ដែលអាចធានាអោយដំណើរការអនុវត្តបែបបទទៅនិងមករបស់អ្នកដំណើរ បានឆាប់រហ័សនិងប្រសិទ្ធភាព។