សិប្បករ Giang A Su បានឲ្យដឹងថា៖ ពិធីបុណ្យ Gau Tao បានមានវត្តមានក្នុងជីវភាពរបស់ជនជាតិ Mong តាំងពីយូរយាណាស់មកហើយ ដោយគោលបំណងចង់បួងសួងសុំពរជ័យ សុំឱ្យអ្នកភូមិមានជីវភាពសម្បូរធូធារ រកស៊ីមានបាន រដូវអំណោលផល... ពិធីបុណ្យនេះច្រើនតែត្រូវបានប្រារព្ធឡើងនៅដើមនិទាឃរដូវ ចន្លោះថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែមិគសិរ។ រូបថត៖ An Vi/laodong.vn
ពិធីបុណ្យ Gau Tao មានពីរផ្នែក៖ ផ្នែកពិធីនិងផ្នែកបុណ្យ។ ផ្នែកពិធីមានពិធីការដ៏ពិសិដ្ឋជាច្រើន។ តាមប្រពៃណី ប្រជាជនចាប់ផ្ដើមពិធីបុណ្យ Gau Tao ដោយការជ្រើសរើសថ្ងៃល្អ ដើម្បីកាប់និងដំឡើងបង្គោលដើម neu ដោយព្យួរខ្សែក្រណាត់ពណ៌ក្រហម និងគែន Mong នៅទីវាលទំនេរ។ (ក្នុងរូបថត៖ សិប្បករ Giang A Su ធ្វើពិធីសែនអរព្រះគុណតាមទំនៀមទម្លាប់ប្រពៃណី។ រូបថត៖ baoxaydung.com.vn)
ការប្រកួតបុកម្សៅនំ day ជាសកម្មភាពមិនអាចខ្វះបានក្នុងពិធីបុណ្យ Gau Tao របស់ជនជាតិ Mong។ រូបថត៖ Dinh Thuy/VNA
ផ្នែកបុណ្យរួមមានសកម្មភាពកីឡា និងល្បែងកម្សាន្តដ៏ទាក់ទាញដូចជា៖ ការប្រកួតបុកម្សៅនំ ការលេងកូនវូ ទាញព្រ័ត្រ រុញដំបង បោះបាល់ pao... (ក្នុងរូបថត៖ គណៈប្រតិភូចូលរួមបោះបាល់ pao ក្នុងពិធីបុណ្យ Gau Tao ឆ្នាំ 2025។ រូបថត៖ baoyenbai.com.vn)
ជាមួយនឹងតម្លៃប្រវត្តិសាស្រ្ត វប្បធម៌ និងសិល្បៈពិសេស ពិធីបុណ្យ Gau Tao របស់ជនជាតិ Mong នៅស្រុក Tram Tau ស្រុក Van Chan ស្រុក Mu Cang Chai ខេត្ត Yen Bai ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ (ក្នុងរូបថត៖ ខេត្ត Yen Bai ទទួលបានវិញ្ញាបនបត្របេតិកភណ្ឌវប្បធម៌អរូបីជាតិ ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥។ រូបថត៖ baodantoc.vn)