Media

គយគន់ទេសភាពដ៏សុខសាន្តត្រាណ និងបុរាណកាលរបស់អតីតរាជធានី Hue

គយគន់ទេសភាពដ៏សុខសាន្តត្រាណ និងបុរាណកាលរបស់អតីតរាជធានី Hue

(VOVWORLD) - មនុស្សគ្រប់រូបនៅពេលទស្សនាអតីតរាជធានី Hue គឺសុទ្ធតែមានអារម្មណ៍រំភើបចិត្តចំពោះទេសភាពដ៏សុខសាន្ត និងបុរមបុរាណរបស់អតីតរាជធានី ប៉ុន្តែនៅតែមានលក្ខណៈទំនើបៗ និងរស់រវើករបស់ទីក្រុងកំពុងអភិវឌ្ឍន៍។

តាំងពីយូរណាស់មកហើយ ទីកន្លែងនេះ ត្រូវបានស្គាល់ដល់ជាមួយវិមាន ប្រាង្គតំកល់សព វត្តអារ៉ាម និងសំណង់បុរាណ ដែលពោរពេញទៅដោយស្នាកស្នាមនៃប្រវត្តិសាស្ត្រ ដែលត្រូវបាន រក្សាទុកនៅដដែលរហូតមកដល់សព្វថ្ងៃ 

Hue មានទន្លេ Huong ដែលបែងចែកទីក្រុងទៅជាត្រើយខាងត្បូង និងត្រើយខាងជើង។ តំបន់ខាងជើងគឺជាកន្លែងតាំងរាជធានី ហើយតំបន់ខាងត្បូងគឺជាមានទីស្នាក់ការរបស់ស្ថាប័នរដ្ឋបាល និងសំណង់ទំនើបៗ

ដោយមានទីតាំងស្ថិតនៅភាគខាងជើងនៃទន្លេ Huong នោះ រាជធានី Hue ត្រូវបានសាងសង់ឡើងយោងទៅតាមស្ថាបត្យកម្មរបស់ប្រទេសលោកខាងលិច មានរួមបញ្ចូលគ្នាយ៉ាងប៉ិនប្រសប់ជាមួយស្ថាបត្យកម្មកំពែងនៅទិសបូព៌ា

ព្រះបរមរាជវាំង Hue មានទេសភាពស្រស់ស្អាត និងធំល្ងឹងល្វើយ ដែលត្រូវបានតុបតែងលម្អយ៉ាងម៉ត់ចត់

សំណង់ស្ថាបត្យកម្ម និងប្រាង្គតំកល់សពដ៏ធំសម្បើមគឺជាចំណុចលេចធ្លោមួយដែលមិនអាចរំលងបាននៅពេលមកទស្សនា Hue  
ប្រាង្គតំកល់សពស្ដេច Minh Mang មានទំហំធំបំផុតក្នុងចំណោម ប្រាង្គតំកល់សពស្ដេចនៅ Hue

ប្រាង្គតំកល់សពស្ដេច Tu Duc ជាមួយនឹងទេសភាពដ៏ស្រស់បំព្រង 
ខ្យល់អាកាសដ៏ស្រស់បរិសុទ្ធ ជាមួយនឹងការរចនាសំណង់ធំតូចនានា បានបង្កើតឡើងផ្ទាំងគំនូរដ៏សម្បូរបែបនៃរាជវាំង 

ប្រាង្គតំកល់សពស្ដេច Gia Long ស្ថិតនៅឆ្ងាយពីមជ្ឈមណ្ឌលទីក្រុង ហើយមានស្ថាបត្យកម្មនិងប្លង់មានលក្ខណៈសាមញ្ញ ប៉ុន្តែនៅតែស្រស់បំព្រង

Hue គឺជាទីក្រុង ដែលមានប្រព័ន្ធវត្តអារ៉ាមមានកាំជណ្ដើរច្រើនបំផុតនៅទូទាំងប្រទេស ដោយមានវត្តអារ៉ាមជាង ៣០០ ដែលក្នុងនោះមានវត្តបុរាណចំនួន ១០០ ហើយភាគច្រើននៅតែរក្សាបាននូវលក្ខណៈដ៏វិសេសវិសាលនៃស្ថាបត្យកម្មអាស៊ីខាងកើត និងវៀតណាម

សូមអញ្ជើញភ្ញៀវទេសចរមកបួងសួងនៅចំពោះមុខព្រះពុទ្ធបដិមាគង់សាអ៊ីម

ភ្ញៀវទេសចរអាចទៅទស្សនា សារមន្ទីរហូជីមិញ និងសារមន្ទីរវត្ថុបុរាណ ព្រះបរមរាជវាំង Hue

កុំខកខានអញ្ជើញទៅទស្សនាវិហារកាតូលិកដ៏ស្រស់ស្អាតនៅ Hue ដែលក្នុងនោះមានវិហាកាតូលិក Phu cam ជាមួយនឹងស្ថាបត្យកម្ម ដ៏ស្រស់ស្អាត ដ៏វិសេសវិសាលរបស់ប្រទេសលោកខាងលិច

នេះគឺជាវិហាកាតូលិកដ៏ល្បីល្បាញនៅ Hue ដែលមានស្ថាបត្យកម្មរវាងទិសខាងកើត និងទិសខាងលិច 

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.