Henry Le - វិចិត្រករជនជាតិវៀតណាមដំបូងគេដែលមានពិព័រណ៍ទោលនៅអ៊ីតាលី
Henry Le - វិចិត្រករជនជាតិវៀតណាមដំបូងគេដែលមានពិព័រណ៍ទោលនៅអ៊ីតាលី
ថ្ងៃពុធ, 10:44, 06/10/2021
MY TRA
(VOVWORLD) - ការតាំងពិព័រណ៍មួយដែលមានឈ្មោះថា Soul Energy (ថាមពលព្រលឹង)របស់វិចិត្រករជនជាតិវៀតណាម ឈ្មោះ Henry Le នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១២ ខែតុលាឆ្នាំ ២០២១ នៅ Arsenale Nord ទីក្រុង Venice ប្រទេសអ៊ីតាលី។
ជាលើកដំបូងនៅប្រទេសអ៊ីតាលី Arsenale Nord - Venice បានរៀបចំការតាំងពិព័រណ៍ទោល ដែលមានចំណងជើងថា Soul Energy របស់វិចិត្រករជនជាតិវៀតណាមឈ្មោះ Henry Le។ ព្រឹត្តិការណ៍នេះដំណើរការស្របគ្នាជាមួយនឹងការតាំងពិព័រណ៌វណ្ណកម្មឈ្នះចុងក្រោយនៃពានរង្វាន់សិល្បៈ Laguna លើកទី ១៤ និងទី ១៥។
កម្មវិធីតាំងពិព័រណ៍ដែលរៀបចំដោយអ្នកអភិរក្សស្រី Chiara Canali ផ្សព្វផ្សាយដោយ MoCA Italia និងស្ទូឌីយោ Arte Laguna ដោយបង្ហាញអំពីគំនូរទំហ៊ំធំចំនួន ៤០ និងរូបចម្លាក់ធ្វើពីដែកដែលមានទំហ៊ុំដូចទំហ៊ុំមនុស្សពិតអញ្ជឹង។
ឈ្មោះពិតរបស់ Henry Le គឺ Le Huu Hieu។ គាត់គឺជាវិចិត្រករ visual artist ដែលកំពុងរស់នៅក្នុងទីក្រុងហាណូយ។ Le Huu Hieu ធ្លាប់ធ្វើការជាស្ថាបត្យករអស់រយៈពេលជាង ១០ ឆ្នាំមកហើយ បន្ទាប់មកប្តូរមកធ្វើជា វិចិត្រករ visual artist ១០ ឆ្នាំនេះ។
អ្នកអភិរក្ស Chiara Canali បានវាយតម្លៃថា “ស្នាដៃរបស់ Henry Le មានលក្ខណៈវិសេសវិសាលពីប្រភពដើមនិងការគ្រប់គ្រងខ្លួនឯងយ៉ាងខ្លាំង ដែលអាចជួយឲ្យលោកបង្ហាញយ៉ាងច្បាស់ពីការបញ្ចេញមតិនិងគំនិតពោរពេញដោយអត្តសញ្ញាណ។ សិល្បៈសម្រាប់ Henry Le មិនត្រឹមតែជាការបញ្ចេញថាមពលនិងបំណងប្រាថ្នាប៉ុណ្ណោះទេ ថែមទាំងជាការស្វែងរកសម្ភារៈច្នៃប្រឌិតថ្មីៗទៀតផង។
ការតាំងពិព័រណ៍ដែលមានចំណងជើងថា Soul Energy សំដៅលើថាមពលដែលកំពុងរីកសាយភាយនៅក្នុងព្រលឹងរបស់ Henry ដែលជាកត្តាសំខាន់ដែលអនុញ្ញាតឱ្យលោកនាំពិភពខាងក្នុងរបស់ខ្លួន ចូលទៅក្នុងស្នាដៃសិល្បៈដោយបញ្ចូលនូវអារម្មណ៍ ចង្វាក់ភ្លេងនិងជីវិតឯកជន។
The Humans គឺជាការរួមបញ្ចូលគ្នារវាងគំនូរនិងរូបចម្លាក់ដែលធ្វើពីដែកជាមួយនឹងគ្រោងឆ្អឹងតំណាងឱ្យកម្មករឲ ដែលបានលេចឡើងជាការចាប់កំណើតនៃ “ព្រលឹង” ដែលរត់គេចពីរាងកាយ ដោយលំហូរថាមពលសុទ្ធ។