Media

ជីវភាពរស់នៅប្រចាំថ្ងៃនៅភាគកណ្តាលវៀតណាមក្នុងទស្សនាវដ្តីបរទេស

ជីវភាពរស់នៅប្រចាំថ្ងៃនៅភាគកណ្តាលវៀតណាមក្នុងទស្សនាវដ្តីបរទេស

(VOVWORLD) - ទស្សនាវដ្តីន៍ទេសចរណ៍ដ៏ល្បីឈ្មោះ Travel and Leisure នាពេលថ្មីៗនេះបានចុះផ្សាយរូបភាពពិតៗ អំពីជីវភាពរស់នៅរបស់ប្រជាជននៅភាគកណ្តាលនៃប្រទេសវៀតណាមតាមរយៈអ្នកថតរូប Andrew Faulk ។

 

អ្នកថតរូបនេះបានចែករំលែកអារម្មណ៍ជាមួយ Travel and Leisure អំពីតំបន់ភាគកណ្តាល វៀតណាមថា៖ “ នេះជាតំបន់បុរាណដែលបានបង្កប់នូវប្រវត្តិសាស្ត្រនិងវប្បធម៌។ ភ័ស្តុតាងគឺជារាជធានី បុរាណ Hue និងភាពទំនើបនៅទីក្រុង Da Nang រឺទីក្រុង Nha Trang (ខេត្ត Khanh Hoa)” ។ ទស្សនាវដ្តីន៍នេះក៏បន្ថែមទៀតថាគោលដៅទេសចរណ៍តាមឆ្នេរសមុទ្រដ៏ល្បីល្បាញនៅភាគកណ្តាលវៀតណាមគឺជាកន្លែងដ៏ទាក់ទាញបំផុតសម្រាប់អ្នកទេសចរក្រោយពីជំងឺរាតត្បាត Covid-19។

 

អ្នកថតរូបជនជាតិជប៉ុនបានទៅដល់កំពង់ផែ ឆ្នេរសមុទ្រនិងតំបន់ជនបទដ៏សុខសាន្តត្រាណដើម្បីផ្តិតយករូបភាពស្អាតបំផុតនៅវៀតណាម។

 

មកដល់ទីក្រុងបុរាណ Hoi An លោក Andrew Faulk  ទៅវត្ត Cau ហើយផ្តិតយករូបភាពទ្វារពណ៌ប្រផេះគួរឲ្យទាក់ទាញភ្នែក។ លោកក៏បានចែករំលែកថាប្រសិនបើមានឱកាសវិលត្រឡប់នៅទីនេះ លោកនឹង ចំណាយពេលច្រើននៅជាយក្រុង Hoi An  ដើម្បីដើរកាត់វាលស្រែរួមទាំង អង្គុយនិងជជែកជាមួយអ្នក ស្រុកក៏ដូចជាស្វែងយល់អំពីប្រាសាទអាថ៌កំបាំង My Son ដែលជាប្រព័ន្ធទីសក្ការៈបូជាមួយត្រូវ បាន សាងសង់ឡើងដោយរាជាណាចក្រចម្ប៉ា។

 

រូបភាពរបស់នារីម្នាក់កំពុងយោលអង្រឹងនៅលើរានហាលផ្ទះគឺជារូបភាពដែលត្រូវបានអ្នកថតរូបចូល ចិត្តបំផុតនៅក្នុងអាល់ប៊ុមរូបថត។ រូបភាពនេះ ត្រូវបានគេចាត់ទុកថាជាការបង្ហាញពីការស្វាគម៍ដ៏កក់ក្តៅ និងភាពរួសរាយរាក់ទាក់របស់ប្រជាជននៅតំបន់ជនបទនៃភាគកណ្តាលប្រទេសវៀតណាម។

 

លោក Andrew Faulk បានឲ្យដឹងថាសម្រាប់អ្នកទេសចរជាច្រើនការស្វាគមន៍និងបានជជែកជាមួយ ជនបរទេសនៅលើរានហាលផ្ទះរបស់ពួកគេគឺពិបាកណាស់។ ទោះជាយ៉ាងណាក៏ដោយនៅពេលមកដល់ តំបន់ភាគកណ្តាល លោកមានការចាប់ អារម្មណ៍យ៉ាងខ្លាំងនៅពេលដែលប្រជាជននៅទីនេះបានស្វាគមន៍ លោកយ៉ាងកក់ក្តៅ។

 

រូបភាពស្ត្រីម្នាក់ដែលកំពុងបែងចែកប្រភេទគ្រឿងសមុទ្រនៅពេលព្រឹកព្រលឹម ក៏ត្រូវបានអ្នកថតរូប ថតទុកបានដែរ។ ក្នុងនាមជាអ្នកថតរូបពោរពេញទៅដោយចំណង់ចំណូលចិត្តរបស់ Andrew Faulk កំពុងស្រឡឹងមើលយ៉ាងយកចិត្តទុកដាក់។លោកដើរកំសាន្តនិងស្វែងរកសម្រស់ដ៏សាមញ្ញបំផុតដើម្បីបង្កើតរូបភាពនិង បង្ហាញពីទិដ្ឋភាពទូទៅអំពីពិភពលោក។

 

លោកលបានចាត់ទុកថាសម្រស់នៃជីវភាពរស់នៅ អាចលេចឡើងក្រោមទម្រង់ជាច្រើន។ នោះជាឆ្នេរសមុទ្រ ដែលមានសុខសន្តិភាព  សម្រស់របស់នារីម្នាក់ ឬសូម្បីតែពេលមាននរណាម្នាក់ផ្សេងទៀតសោះកក្រោះ។ អាស្រ័យហេតុនេះហើយ អ្នកថតរូបបានបង្ហាញឡើងវិញនូវជីវភាពរស់នៅដ៏រស់រវើក របស់ប្រជាជនវៀតណាមតាមរយៈអាល់ប៊ុមរូបថត។

 

ក្រៅពីរូបថតដែលថតទុកនូវជីវភាពរស់នៅជាប្រចាំថ្ងៃ អ្នកថតរូបក៏មិនភ្លេចណែនាំអំពីម្ហូបអាហាររបស់ វៀតណាមឡើយ។ ក្នុងនោះ លោកបានបង្ហាញនូវក្តីស្រឡាញ់ចំពោះមុខម្ហូបមី Quang Nam ដែលជាមុខម្ហូបប្រចាំតំបន់ ដ៏ល្បីល្បាញមួយរបស់ប្រជាជននៅភាគកណ្តាលវៀតណាម៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.