Media

ការហាត់សមព្យុហយាត្រាលើកទី៣៖ ផែនយានជំនិះពិសេសថ្មីបង្ហាញខ្លួន

ការហាត់សមព្យុហយាត្រាលើកទី៣៖ ផែនយានជំនិះពិសេសថ្មីបង្ហាញខ្លួន

(VOVWORLD) - ការបង្ហាញខ្លួននៃផែនយានជំនិះពិសេសប្រយុទ្ធប្រឆាំងនឹងភេរវកម្ម គឺជាចំណុចលេធ្លោនៅឯវគ្គហាត់សមព្យុហយាត្រាលើកទី៣ របស់បណ្ដាកងកម្លាំងដើម្បីត្រៀមសម្រាប់ពិធីអបអរសាទរខួបលើកទី ៨០ ទិវាបុណ្យជាតិថ្ងៃទី ២ កញ្ញា។

នាថ្ងៃទី ១៣ ខែសីហា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាជាតិលេខ ៤ (ហាណូយ) អនុគណៈកម្មាធិការរៀបចំព្យុហយាត្រានិងក្បួនដង្ហែក្នុងពិធីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានបើកវគ្គហាត់សមព្យុហយាត្រាលើកទី ៣ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធប្រជាជន។
គណៈប្រតិភូចូលរួមវគ្គហាត់សម។
យុទ្ធជននៃកងកម្លាំងប្រដាប់អាវុធជាង ១៦.០០០ នាក់បានចូលរួមវគ្គហាត់សមលើកទី ៣។
វគ្គហាត់សមមានពីរផ្នែក៖ អនុវត្តន៍ពិធីការរបស់បក្ស និងរដ្ឋ និងផ្នែកដើរព្យុហយាត្រានិងក្បួនដង្ហែ។
ផែនយុទ្ធជនដើរព្យុហយាត្រាយ៉ាងអង់អាច ឆ្លងកាត់វេទិកាកិត្តិយស។
ការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងវគ្គហាត់សមលើកទី ៣ គឺជាលទ្ធផលនៃដំណើរការហ្វឹកហាត់ដោយមិនចេះនឿយហត់របស់យុទ្ធជនទាំងអស់។
ផែនប៉ូលីសជិះសេះចល័ត គឺជាផែនយុទ្ធជនដើរព្យុហយាត្រាចុងក្រោយ មុនពេលអាវុធនិងយុទ្ធភណ្ឌបង្ហាញខ្លួន។
វគ្គហាត់សមលើកទី៣ បន្តនាំយកនូវការសម្ដែងគួរឲ្យចាប់អារម្មណ៍នៃប្រព័ន្ធអាវុធនិងយុទ្ធភណ្ឌទំនើបៗ។
គួរកត់សម្គាល់ថា ផែនយានជំនិះពិសេសប្រយុទ្ធប្រឆាំងភេរវកម្មរបស់កម្លាំងប៉ូលិសពិសេសបានបង្ហាញខ្លួនជាលើកដំបូងក្នុងវគ្គហាត់សម។
រថយន្តពិសេសនេះត្រូវបានបំពាក់ដោយការពាសដែកការពារគ្រាប់កាំភ្លើង និងមធ្យោបាយប្រយុទ្ធជឿនលឿន ដោយមានភាពចល័តខ្ពស់លើគ្រប់សណ្ឋានដី បំពេញភារកិច្ចប្រយុទ្ធប្រឆាំងភេរវកម្ម ការបង្ក្រាបឧក្រិដ្ឋជន និងជួយសង្គ្រោះចំណាប់ខ្មាំង។
លើសពីនេះ ផែនយានយន្តប៉ូលីសចរាចរណ៍ក៏មានការផ្លាស់ប្តូរនៅក្នុងវគ្គហាត់សមលើកទី៣ បើធៀបនឹងវគ្គហាត់សមមុនៗ។
គំរូរថយន្តប៉ូលិសចរាចរណ៍ដែលផលិតដោយវៀតណាម បានជំនួសឲ្យគំរូដែលផលិតដោយបរទេសក្នុងវគ្គហាត់សមលើកនេះ។
តាមផែនការ កងកម្លាំងចូលរួមព្យុហយាត្រានឹងមានវគ្គហាត់សមមួយបន្ថែមទៀតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាលេខ៤ មុននឹងចូលរួមក្នុងការហាត់សមបឋម និងចុងក្រោយនៅទីលាន Ba Dinh។
ប្រធានគណកម្មាធិការឃោសនាអប់រំ និងចលនាមហាជនមជ្ឈឹម លោក Nguyen Trong Nghia និងលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោកស្រី Bui Thi Minh Hoai ជូនអំណោយដល់យុទ្ធជនដែលចូលរួមវគ្គហាត់សម។

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.