ស្មាតហ្វូនដើម្បីចូលរួមដំណើរទេសចរណ៍នេះ តាមរយៈការស្កែន QR កូដ ប៉ុណ្ណោះ។ (ឃ្លីបឧទាហរណ៍៖ Duc Anh/VOV5)
នៅសង្កាត់ Hang Trong វិហារ Nam Huong ដែលជាទីកន្លែងតាំងបង្ហាញប្រភេទ គំនូរប្រជាប្រិយ Hang Trong ក៏ជាកន្លែងមួយក្នុងចំណោមកន្លែងជាច្រើនដែលបាន ភ្ជាប់ QR កូដ ដើម្បីបង្កភាពងាយស្រួលដល់អ្នកទស្សនា។ (រូបថត៖ ទ្វារចូលផ្ទះតាំង បង្ហាញនៅវិហារ Nam Huong ដែលមានលេខកូដ QR ព្យួរនៅខាងឆ្វេង)។
ភ្ញៀវទេសចរបរទេសស្កែនកូដ QR នៅកេរ្តិ៍ដំណែលមួយកន្លែងនៅសង្កាត់ Hang Trong។ (រូបថត៖ VOV)
កូដ QR នៅខ្លោងទ្វារវិហារ Vu Thach លើវិថី Ba Trieu។
ទន្ទឹមនឹងការតភ្ជាប់តាមរយៈ QR កូដ នៅតាមកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រល្បីៗ ក៏ត្រូវបានកែលម្អតំបន់តាំងបង្ហាញ ជាមួយនឹងប្រព័ន្ធអេក្រង់អេឡិចត្រូនិច ធ្វើអន្តរកម្ម ដោយផ្ទាល់ ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុង និងក្រៅប្រទេសកាន់តែច្រើន។ (រូបថត៖ តំបន់តាំងបង្ហាញនៅ Van Mieu ត្រូវបានបំពាក់អេក្រង់ប៉ះ ដោយមានឯកសារ ប្រវត្តិសាស្ត្រដ៏មានតម្លៃជាច្រើន)។