(VOVWORLD) - ខែមីនាជារៀងរាល់ឆ្នាំ ជាពេលវេលាដែលដើមគរនៅតាមមាត់ទន្លេ Thuong (ភូមិ Tan My ឃុំ Lang Son ស្រុក Yen Dung ខេត្ត Bac Ninh) កំពុងបង្អួតសម្រស់យ៉ាងអស្ចារ្យបំផុត ហើយទាក់ទាញមនុស្សមកថតរូបយ៉ាង ច្រើនកុះករ។
ប្រការដែលធ្វើឲ្យដើមគរនៅ Lang Son កាន់តែពិសេសជាងទៀត គឺវាបានលូតលាស់ឡើងនៅជាប់ទីធ្វើសក្ការៈបូជា Ba Co ដ៏បុរមបុរាណមួយ។
អ្នកភូមិ Tan My បានដំណាល់ថា Ba Co ជាមេទ័ពមួយរូបរបស់លោក De Tham (១៨៥៨-១៩១៣) ដែលជាអ្នកមានគុណូបការៈដឹកនាំទ័ពការពារតំបន់ Lang Thuong។ ក្នុងការប្រយុទ្ធដ៏ក្លាហាននោះ Ba Co ត្រូវបានសត្រូវឡោមព័ទ្ធដេញតាមចាប់។ ដោយការសម្រេចចិត្តជាដាច់ខាតមិនឲ្យសត្រូវចាប់ខ្លួននោះ លោកស្រីបានលោតទម្លាក់ខ្លួនចូលក្នុងទន្លេ Thuong។ ក្រោយមក សាកសពរបស់លោកស្រីបានរសាត់អណ្ដែតដល់ទីតាំងទីសក្ការៈបូជានាសព្វថ្ងៃ ហើយត្រូវបានប្រជាជនបញ្ចុះសព និងកសាងឡើងទីសក្ការៈបូជា Ba Co។ (រូបថត៖ Dang Giang)