Media

ខ្វិត bonsai ព័ទ្ធជុំវិញផ្ទះបុរាណសម្រាប់អំណរទទួលបុណ្យេតេត ដែលមានតម្លៃរាប់សិបលានដុង

ខ្វិត bonsai ព័ទ្ធជុំវិញផ្ទះបុរាណសម្រាប់អំណរទទួលបុណ្យេតេត ដែលមានតម្លៃរាប់សិបលានដុង

(VOVWORLD) - ជារុក្ខជាតិ bonsai លម្អដ៏វិសេសវិសាលមួយដែលពេញនិយមតាំងបង្ហាញក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំនេះគឺ ដើមខ្វិតរួមផ្សំជាមួយគំរូផ្ទះបុរាណ។

ប្រភេទខ្វិតតែមួយគត់ គឺខ្វិត bonsai ព័ទ្ធជុំវិញផ្ទះបុរាណ។ ទាំងនេះជាស្នាដៃសិល្បៈដែលបង្កើតឡើងពីដើមខ្វិត ដែលផ្ទុកដោយផ្លែឈើពណ៌មាស រួមបញ្ចូលគ្នាជាមួយនឹងគំរូផ្ទះបុរាណដ៏វិសេសវិសាល
ដើមកំណើតនៃទស្សនីយភាព ដើមខ្វិត bonsai ព័ទ្ធជុំវិញផ្ទះបុរាណដ៏ពិសេសនេះ គឺមកពីភូមិខ្វិត Tu Lien (សង្កាត់ Tu Lien ខ័ណ្ឌ Tay Ho ទីក្រុងហាណូយ)
ចែករំលែកជាមួយ VTC News អ្នកស្រី Linh ម្ចាស់សួនខ្វិត bonsai ដ៏ធំនៅក្នុងភូមិ Tu Lien បាននិយាយថា ដំណើរការបង្កើតផលិតផលនេះគឺពិបាកខ្លាំងណាស់។
ម្ចាស់ចម្ការនៅទីនេះបានប្រាប់ថា ពេលនេះជារដូវចូលឆ្នាំហើយ ភ្ញៀវមកលេងនៅទីនេះ មកមើល និងសុំទិញខ្វិត bonsai បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ត្រូវបានដឹងថា ស្នាដៃខ្វិតព័ទ្ធជុំវិញផ្ទះបុរាណនៅភូមិ Tu Lien មានតម្លៃពី ១០ ទៅ ១៥ លានដុង ជាតតម្លៃទិញនៅចំសួន។
ដើមខ្វិតផ្ទះបុរាណមានតម្លៃ១៥លានដុង
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំខាល ចត្វាស័ក ២០២២ រូបគំនូរ "ខ្លាមាសឱបខ្វិត" ត្រូវបានដាក់ឱ្យដំណើរការជាងមួយខែជាមុន ដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជន

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.