Mediaកម្រងរូបភាពប្រជាជនកម្ពុជាចូលរួមបោះឆ្នោតសភានីតិកាលទី៦
កម្រងរូបភាពប្រជាជនកម្ពុជាចូលរួមបោះឆ្នោតសភានីតិកាលទី៦
ថ្ងៃអាទិត្យ, 15:14, 29/07/2018
Văn Đỗ/VOV-Phnom Penh
(VOVWORLD) - នេះគឺជាការបោះឆ្នោតពិសេសមួយនៅក្នុងប្រទេសកម្ពុជាដោយមានចំនួនគណបក្សនយោបាយចូលរួមច្រើនបំផុត អាសនៈច្រើនបំផុត ហើយអ្នកសង្កេតការក៏ច្រើនបំផុតដែរ។
 |
| អ្នកបោះឆ្នោតបានជុំគ្នាតាំងពីព្រឹកព្រលឹមថ្ងៃទី២៩ខែកក្កដាដើម្បីត្រៀមការបោះឆ្នោត |
 |
| ភ្នាក់ងារពិនិត្យហិបឆ្នោតមុននឹងការបោះឆ្នោតចាប់ផ្តើម |
 |
| អ្នកបោះឆ្នោតពិចារណាអំពីបេក្ខភាពឈរឈ្មោះមុននឹងអនុវត្តន៍ការបោះឆ្នោត |
 |
| អ្នកបោះឆ្នោតតម្រង់ជួររងចាំបំពេញកាតព្ចកិច្ចជាពលរដ្ឋ |
 |
| នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន អញ្ជើញមានវត្តមានតាំងពីព្រឹកនៅការិយាល័យបោះឆ្នោតលេខ១៦៩៧នៅខេត្តកណ្តាលដើម្បី បំពេញកាតព្វកិច្ចជាពលរដ្ឋ |
 |
| មន្ត្រីបម្រើការបោះឆ្នោតជួយស្ត្រីមានកូនតូចចូលបោះឆ្នោត |
 |
| ហិបឆ្នោតនីមួយៗសុទ្ធតែមានភ្នាក់ងារម្នាក់ជួយសម្រួលដល់អ្នកបោះឆ្នោត |
 |
| ភ្នាក់ងារសន្តិសុខជាង៨០ម៉ឺននាក់ត្រូវបានដាក់ពង្រាយតាមការិយាល័យបោះឆ្នោតដើម្បីធានាសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ |
 |
| គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (NEC) បានឲ្យដឹងថា មានអ្នកសង្កេតការណ៍ជាតិចំនួន៨៩.៦១២នាក់ និងអ្នកសង្កេតការណ៍អន្តរជាតិ ចំនួន៥៣៩នាក់។ អ្នកសង្កេតការណ៍អន្តរជាតិមកពីវៀតណាម ចិន អង់គ្លេស បារាំង រុស្ស៊ី អ៊ីតាលី ជាដើម រួមទាំងអង្គការអន្តរជាតិផ្សេងៗជាច្រើនទៀត |
 |
| បន្ទាប់ម៉ោងកំណត់នៃការបោះឆ្នោតត្រូវបានបញ្ចប់ សន្លឹកបោះឆ្នោតទាំងអស់នឹងត្រូវបានរាប់ភ្លាមៗ នៅនឹងកន្លែងបោះឆ្នោតផ្ទាល់ ហើយបោះត្រាបិទឲ្យជាប់ រួចបញ្ចូនទៅភ្នំពេញដើម្បីតម្កល់ទុក។ លទ្ធផលបឋមនឹងត្រូវប្រកាសនៅរាត្រីថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨៕ |