Media

មកកាន់ Ha Cang ទស្សនាការផលិតតំណាប់ខ្ញី Hue

មកកាន់ Ha Cang ទស្សនាការផលិតតំណាប់ខ្ញី Hue

(VOVWORLD) - Ha Cang ជាកន្លែងដែលត្រូវបានស្គាល់ថា ជាកន្លែងផលិតតំណាប់ខ្ញីដ៏ល្បីឈ្មោះនៃទីក្រុង Hue។

តំណាប់ខ្ញីមានក្លិនក្រអូបនិងហឹរនិងត្រូវបានកាត់ជាចំណិតតូចៗ។ Ha Cang - កន្លែងដែលត្រូវបានគេស្គាល់ដល់ថា ជាកន្លែងផលិតតំណាប់ដ៏ល្បីឈ្មោះនៃទីក្រុង Hue។
ពេលដែលបុណ្យតេតមកដល់ម្តងៗ ផ្ទះបាយរបស់គ្រួសារលោក Tran Quang Nguyen (ភូមិ Ha Cang ឃុំ Quang Phu, Quang Dien, Thua Thien Hue) ភ្លើងឡើងក្រហមឆ្អៅ សម្រាប់ផលិតតំណាប់ខ្ញី។ ត្រូវបានដឹងថា គ្រួសាររបស់លោក Nguyen ប្រកបអាជីពនេះអស់រយៈពេលជាង ២០ឆ្នាំមកហើយ។
បន្ទាប់ពីជ្រើសរើសគ្រឿងផ្សំដោយម៉ត់ចត់ ខ្ញីត្រូវលាងសម្អាត បកសំបកចេញនិងកាត់ជាចំណិតស្តើងៗ។ ដោយសារផលិតតាមវិធីបុរាណ ភាគច្រើនតាមលក្ខណៈគ្រួសារ ដំណាក់កាលនេះពិបាកណាស់ ខ្ញីហឹរ ដូច្នេះដៃអ្នកធ្វើគឺផ្សាក្រហាយណាស់។
ចំណិតខ្ញីត្រូវត្រាំក្នុងទឹកស្អាត លាយជាមួយទឹកក្រូចឆ្មារយៈពេលជាង ៣០ នាទី។
បន្ទាប់មក ខ្ញីត្រូវស្ងោរក្នុងទឹកពុះ ហើយបង្ហូរចេញមុននឹងកូរទៅជាតំណាប់។ ពេលកូរខ្ញីត្រូវលើចង្ក្រានធ្យូង កូរឱ្យសព្វកុំឱ្យចំណិតខ្ញីជាប់គ្នា។ តំណាប់ខ្ញីក្រអូបបំផុតគឺដំណាក់កាលនេះតែម្តង។
ក្នុងរដូវរងាត្រជាក់ អ្នកដែលអង្គុយក្បែរចង្ក្រានភ្លើងក្រហម កូរតំណាប់ខ្ញី ដែលរំឮកពីរូបភាពកក់ក្ដៅដូចគ្រាអំណរបុណ្យតេតនាសម័យបុរាណ។
តំណាប់ខ្ញីដែលបានកូររួចនឹងមានពណ៌លឿងភ្លឺរបស់ខ្ញី និងពណ៌សសុទ្ធរបស់ស្ករ។
ពេលតំណាប់ស្ងួតហើយ យកទៅដាក់លើថាស បន្តកូរទៀត រហូតដល់ពេលតំណាប់ស្ងួតស្មើៗគ្នានិងស្ងួត រួចយកច្រកវេច។ ខ្ញីមួយគីឡូក្រាម គ្រួសារលោក Nguyen លក់ក្នុងតម្លៃ ៦០.០០ ដុង/គីឡូក្រាម។ តាមការកម្មង់របស់អតិថិជន នឹងត្រូវដឹកជញ្ជូនទៅកាន់ទីក្រុងហាណូយ ហូជីមិញ និងទីក្រុង Khanh Hoa ជាដើម។
ធ្លាប់បានដឹងថា មុនពេលដែលមិនទាន់ផ្ទុះជំងឺរាតត្បាតកូវីដ ១៩ ក្នុងឱកាសបុណ្យតេត នៅផ្ទះលោក Nguyen មានជាងធ្វើតំណាប់ជាច្រើន ដើម្បីទាន់ពេលវេលាសម្រាប់ការចែកចាយ។ ប៉ុន្តែ ឥឡូវនេះ ដើម្បីធានាសុវត្ថិភាពនាគ្រាជំងឺរាតត្បាតនេះ គ្រួសាររបស់លោក Nguyen ត្រូវទទួលបន្ទុកផលិតតំណាប់គ្រប់ដំណាក់កាល។
លោក Tran Quang Nguyen (អាយុ ៦៥ ឆ្នាំ) ដោយបាតដៃប៉ិនប្រសពគាត់ហាន់ខ្ញីជាចំណិតស្តើងៗ។ លោកថា ឆ្នាំនេះលក់បានប្រហែល១តោន គឺតិចជាងរាល់ឆ្នាំ។ ទោះជាដូច្នេះក្តី រូបលោកផ្ទាល់និងក្រុមគ្រួសារនៅតែមានអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលអាចបំពេញការងារមិនត្រឹមតែមានប្រាក់ចំណូលបន្ថែមប៉ុណ្ណោះទេ ថែមទាំងផលិតឡើងតំណាប់មួយប្រភេទដែលមិនអាចខ្វះបានក្នុងអំឡុងបុណ្យតេតឡើយ។
នៅ Ha Cang  ក្រោយពីការធ្វើបានតំណាប់ដ៏ឆ្ងាញ់មួយលើក គឺសុទ្ធតែជាញើសនិងការជក់ចិត្តក្នុងការផលិតរបស់អ្នកផលិតតំណាប់ខ្ញី ក្នុងការធ្វើឡើងកាដូពិសេសសម្រាប់អ្នកប្រើប្រាស់។

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.