Media

Mu Cang Chai ដ៏សាមញ្ញៗក្នុងថ្ងៃរដូវរងារ

Mu Cang Chai ដ៏សាមញ្ញៗក្នុងថ្ងៃរដូវរងារ

(VOVWORLD) - Mu Cang Chai (ខេត្ត Yen Bai) មានពេលវេលាមួយទៀតដែលគួរតែស្វែងរក នោះគឺជាពេលដែលរដូវរងារមកដល់ គួបផ្សំជាមួយភាពស្ងប់ស្ងាត់ សុខសាន្តនិង រ៉ូមែនទិចផងងែរ។

 និយាយអំពី Mu Cang Chai ភ្ញៀវទេសចរតែងតែដឹងនិងជ្រើសរើសពេលវេលាដ៏ស្រស់ស្អាតពីរដើម្បីរីករាយនឹងទេសភាព នោះគឺរដូវកាលស្រូវទុំ (ដែលជាពេលដែលប្រជាជនប្រមូលផលស្រូវនៅលើវាលកាំជណ្តើរ) និងរដូវកាលស្រោចទឹក (ដែលជាពេលប្រជាជនយកទឹកនិងរៀបចំដីសម្រាប់រដូវស្រូវថ្មី)។ ប៉ុន្តែទីនេះក៏មានភាពស្រស់ស្អាតពិសេសៗដោយឡែករបស់ខ្លួនដែលពោរពេញទៅដោយភាពស្ងប់ស្ងាត់និងរ៉ូមែនទិចនៅតំបន់ព្រៃភ្នំភាគពាយព្យវៀតណាមក្នុងរដូវរងារផងដែរ។

ព្រៃដើមស្រល់ស្រស់ស្អាតជាមួយថ្នល់បត់បែនដូចរូបសត្វពស់ 
 ទីល្លាស្មៅបៃតងសម្រាប់ការឃ្វាលសត្វពាហនៈ
 ទឹកជ្រោះដ៏ស្រស់ស្អាត
  ច្រាំងថ្មចោទមានរូបរាងច្រើននៅលើភ្នំខ្ពស់ៗ ដែលមិនសូវមានដានជើង  មនុស្ស។ ពីទីនេះអាចមើលឃើញទស្សនីយភាពភ្នំពីគ្រប់ទិសទីដ៏អស្ចារ្យ។
 នៅជើងភ្នំបៃតងគឺជាជ្រលងភ្នំដ៏សុខសន្តិភាព។
 ផ្ទះសម្បែងដ៏សាមញ្ញដែលស្ថិតនៅក្នុងព្រៃភ្នំនិងដំបូលត្រូវបានប្រក់ក្តាឈើ Pomu
  ស្ត្រី Mong ផ្តោតយកចិត្តទុកដាក់ធ្វើការងារហើយបាននិយាយជាមួយគ្នាយ៉ាងរីករាយសប្បាយបន្ទាប់ពីរដូវដាំដំណាំមួយ។
 យុវតីម្នាក់កាត់ដេរសំលៀកបំពាក់ដើម្បីត្រៀមខ្លួនទទួលពិធីបុណ្យតេត។
 លោកយាយបង្រៀនចៅប៉ាក់សំលៀកបំពាក់ដែលមានគំនូរប្រពៃណី។
 សំពត់ Mong ដែលត្រូវបានកាត់ដេរយ៉ាងល្អិតល្អន់
 ជីវិតប្រកបដោយសន្តិភាពនិងសម្បូរធូរធាររបស់ប្រជាជននៅតំបន់ព្រៃភ្នំ។
 ប្រជាជនជួសជុលផ្ទះក្នុងភូមិជាមួយគ្នា។
   មនុស្សវ័យចំណាស់ម្នាក់ប្រកបរបរជាជាងដែកប្រពៃណី។

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.