Mediaមុខរបរធ្វើនំអិតបាញ់ត្រាងនៅភូមិ Luu Bao ទីក្រុង Hue
មុខរបរធ្វើនំអិតបាញ់ត្រាងនៅភូមិ Luu Bao ទីក្រុង Hue
ថ្ងៃសុក្រ, 19:33, 25/08/2017
LE NGUYEN HOANG HAI
(VOVWORLD) - ភូមិរបរប្រពៃណីធ្វើនំអិតបាញ់ត្រាង Luu Bao ទីក្រុង Hue ភាគកណ្ដាលវៀតណាមត្រូវបានប្រសូត្រឡើងនាចុងសតវត្សទី ១៥។ ជំនះពុះពារលើការលំបាកនិងបំរ៉ែបំរួលប្រវត្តិសាស្ត្រមុខរបរប្រពៃណីនេះនៅត្រូវបានអ្នកភូមិទាំងអស់រក្សានិងអភិវឌ្ឍន៍រហូតមកដល់បច្ចុប្បន្ន។ នំអិតបាញត្រាងភូមិ Luu Bao មានរស់ជាតិឆ្ងាញ់តំលៃសមស្របនិងធានាសុវត្ថិភាពអានាម័យដោយហេតុនេះ អតិថិជននៅក្នុងនិងក្រៅខេត្ត Thua Thien Hue និយមចូលចិត្តណាស់។
 |
| លោកស្រី Ton Nu Thi Nhon ធ្វើនំត្រាងនំអិតអស់រយៈពេល ២០ ឆ្នាំ ហើយ។ |
 |
| នាបច្ចុប្បន្ន មានគ្រួសារធ្វើនំអិតបាញត្រាងចំនួន ៦២ គ្រួ ក្នុងភូមិ ស្រូបយក ៣៥,៦% ចំនួនប្រជាជនក្នុងភូមិ។ តាមរយៈនោះ រួមវិភាគទានបង្កើនចំណូលកែលំអជីវភាពរស់ នៅសំរាប់ប្រជាជននៅទីនេះ។ |
 |
| ផលិតផលនំអិតបាញ់ត្រាងភូមិ Luu Bao ផ្គត់ផ្គង់បរិមាណធំសំរាប់ទីផ្សារម្ហូបអាហារ នៅទីក្រុង Hue ហើយត្រូវបានលក់នៅបណ្ដាផ្សារដូចជា៖ ផ្សារ Dong Ba ផ្សារ Tay Loc។ ក្រៅពីនោះ នំអិតនំចាងភូមិ Luu Bao ត្រូបានលក់នៅខេត្តក្រុងជុំវិញដែរ។ |
 |
| នំអិតប្រភេទនំហុយ។ ហើយបាញ់ត្រាងគែជានំអិតដែលត្រូវបានហាលស្ងួត ក្នុងរយៈពេល ៣ ម៉ោងក្រោមព្រះអាទិត្យ។ |
 |
| អាស្រ័យដោយជំហានៗនិងគ្រឿងផ្សំ បាញ់ត្រាងមានតំលៃពី ៨០០ ដល់ ៣០០០ ដុង/ស្លឹក រីឯ នំអិតមានតំលៃពី ១៥ ពាន់ដល់ ២០ ពាន់/២០នំ៕ |