ផ្ទាំងគំនូរ Truong Sa នៅ មន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ
ផ្ទាំងគំនូរ Truong Sa នៅ មន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ
ថ្ងៃសុក្រ, 16:38, 07/05/2021
VOV5
(VOVWORLD) - ផ្ទាំងគំនូរ ដែលមានទំហំធំអំពីប្រជុំកោះ Truong Sa ត្រូវបានព្យួរនៅលើជញ្ជាំងច្រករបៀង និងជណ្តើរនៃមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយបានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សជាច្រើនដែលមកទីនេះ។
មន្ទីរពេទ្យសាកលវិទ្យាល័យហាណូយគឺជាមន្ទីរពេទ្យលំដាប់ទី ១ ហើយជាកន្លែងពិនិត្យព្យាបាលជំងឺដ៏មានកិត្យានុភាពមួយដែលមានទីតាំងនៅផ្ទះលេខ ១ វិថី Ton That Tung ខ័ណ្ឌ Dong Da ទីក្រុងហាណូយ។
ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ផ្ទាំងគំនូរអំពី Truong Sa របស់អ្នកនិពន្ធ Nguyen My Tra ដែលជាអ្នកកាសែតម្នាក់នៃវិទ្យុសម្លេងវៀតណាមត្រូវបានពង្រីកជាទ្រង់ទ្រាយធំ ដើម្បីដាក់តាំងបង្ហាញនៅមន្ទីរពេទ្យ។