Media

ផ្ទាំងរូបភាពផ្សព្វផ្សាយឃោសនាក្នុងឱកាសខួបលើកទី៧៥ទិវាយុទ្ធជនពិការ-យុទ្ធជនពលីវៀតណាម

ផ្ទាំងរូបភាពផ្សព្វផ្សាយឃោសនាក្នុងឱកាសខួបលើកទី៧៥ទិវាយុទ្ធជនពិការ-យុទ្ធជនពលីវៀតណាម

(VOVWORLD) - នាយកដ្ឋានវប្បធម៌មូលដ្ឋាន (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម) ទើបតែបានឧទ្ទេសនាមអាល់ប៊ុម ផ្ទាំងរូបភាពផ្សព្វផ្សាយសម្រាប់បម្រើការងារ ឃោសនា ក្នុងឱកាសខួបលើកទី៧៥ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧-២៧ កក្កដា ២០២២)។

នេះជាលទ្ធផលនៃការប្រឡងដែលបានធ្វើឡើងតាំងពីចុងខែមីនា ឆ្នាំ២០២២។

គំនូរដោយអ្នកនិពន្ធ Tran Khanh Huyen (ខេត្ត Vinh Phuc)

ក្នុងការប្រឡងនេះ គណៈចាត់តាំងទទួលបានស្នាដៃជិត ៥០០ ពីអ្នកនិពន្ធជាង ២០០ នៅទូទាំងប្រទេស។ ស្នាដៃដែលចូលរួម បានលើកសរសើរយុទ្ធជនពិការ យុទ្ធជនជំងឺ គ្រួសារយុទ្ធជនពលី ជនមានគុណូបការៈចំពោះបដិវត្តន៍ ដែលបានជំនះលើការលំបាក ហើយចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ។

គំនូរដោយអ្នកនិពន្ធ Nguyen Ba Sieu (ខេត្ត Nghe An)

ស្នាដៃជាច្រើនបានសង្កត់ធ្ងន់លើលទ្ធផលលេចធ្លោក្នុងការកសាង និងការអនុវត្តគោលនយោបាយ និងរបបអនុគ្រោះសម្រាប់ជនមានគុណូបការៈ; លទ្ធផលក្នុងការអនុវត្តការថែទាំយុទ្ធជនពិការ យុទ្ធជនមានជំងឺ គ្រួសារយុទ្ធជនពលី និងការថែទាំវីរអ្នកម្តាយវៀតណាម ក៏ដូចជាការងាររុករក ប្រមូលអដ្ឋិធាតុយុទ្ធជនពលីផងដែរ។

គំនូរដោយអ្នកនិពន្ធ Nguyen Duy Thanh (ហាណូយ)

គណៈចាត់តាំងនិងក្រុមប្រឹក្សាសិល្បៈបានជ្រើសរើសស្នាដៃដែលឈ្នះពានរង្វាន់ចំនួន ១៦ និងស្នាដៃគំរូចំនួន ៧៥ ដើម្បីរៀបចំការតាំងពិពណ៌ផ្សព្វផ្សាយ ក៏ដូចជាបម្រើការងារឃោសនា។

ស្នាដៃមួយចំនួននៅក្នុងអាល់ប៊ុមផ្ទាំងរូបភាពផ្សព្វផ្សាយសម្រាប់បម្រើការងារឃោសនាក្នុងឱកាសខួបលើកទី ៧៥ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី៖

គំនូរដោយអ្នកនិពន្ធ Nguyen Manh Tien (ហាណូយ)
គូរដោយអ្នកនិពន្ធ Ha Huy Chuong (Hai Duong)
គំនូរដោយអ្នកនិពន្ធ Nguyen Trung Kien (ហាណូយ)
គំនូរដោយអ្នកនិពន្ធ Le Ngoc The (Nghe An)
គំនូរដោយអ្នកនិពន្ធ Cao Tuan Viet (Thai Binh)
គំនូរដោយអ្នកនិពន្ធ Nguyen Huu Loc (Ca Mau)
គំនូរដោយអ្នកនិពន្ធ Ha Quoc Minh (Hoa Binh)
គំនូរដោយអ្នកនិពន្ធ Trinh Ba Quat (ហាណូយ)
គំនូរដោយអ្នកនិពន្ធ Nguyen Tran Vu (Bac Giang)
គំនូរដោយអ្នកនិពន្ធ Tran Duy Truc (ហាណូយ)

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.