(VOVWORLD) - ក្នុងចន្លោះឆ្នាំ១៩០១-១៩០៦ លោកប្រធានហូជីមិញបានរស់នៅ ជាមួយក្រុមគ្រួសារនៅក្នុងផ្ទះឈើប្រក់ស្បូវនៅភូមិ Sen ឃុំ Kim Lien ស្រុក Nam Dan ខេត្ត Nghe An។
ភូមិ Sen ជាទីកន្លែងដែលលោកប្រធានហូជីមិញធ្លាប់បានរស់នៅកាលពីកុមារភាពចាប់ពីឆ្នាំ១៩០១ដល់ឆ្នាំ១៩០៦។ នៅទីនេះមានផ្ទះឈើ ៥ ល្វែង ប្រក់ស្បូវរបស់លោកតា Nguyen Sinh Sac ឪពុករបស់លោកប្រធានហូជីមិញ។
នៅការប្រឡងអក្សរសាស្ត្រថ្នាក់ខេត្តឆ្នាំ១៩០១ លោកតា Nguyen Sinh Sac បានប្រឡងជាប់ចំណាត់ថ្នាក់ខ្ពស់។ អ្នកភូមិ Sen មានមោទនភាពខ្លាំងណាស់ ហេតុដូច្នេះពួកគេបានដកស្រង់មូលនិធិរបស់ភូមិសម្រាប់កសាងផ្ទះឈើអបអរសាទរលោកតា Nguyen Sinh Sac។ ផ្ទះនេះត្រូវបានកសាងឡើងលើផ្ទៃដីប្រមាណ២៥០០ម៉ែត្រការ៉េ រួមទាំងសួនច្បារទៀតផង។
ក្រោយពីផ្ទះឈើត្រូវបានសាងសង់រួចរាល់ លោកតា Nguyen Sinh Sac រួមជាមួយមីង Nguyen Thi Thanh ពូ Nguyen Sinh Khiem និងកូនប្រុស Nguyen Sinh Cung (ឈ្មោះរបស់លោកប្រធាន ហូជីមិញពេលនៅតូច) បានមករស់នៅក្នុងផ្ទះនេះ។ នៅពេលនេះ លោកយាយ Hoang Thi Loan (ម្ដាយរបស់លោកប្រធានហូជីមិញ) បានទទួលមរណភាពហើយ។
ផ្ទះឈើរបស់គ្រួសារលោក Nguyen Sinh Sac មាន៥ល្វែងហើយគ្រឿងប្រដាប់ប្រដារក្នុងផ្ទះសុទ្ធតែសាមញ្ញណាស់។ លោកតា Nguyen Sinh Sac បានបង្រៀនឲ្យកូនៗនៅក្នុងផ្ទះនេះ ហើយបានអុជបំភ្លឺសតិអារម្មណ៍ស្នេហានិងរំដោះជាតិនៅក្នុងដួងចិត្តលោកប្រធានហូជីមិញ។
ឈុតប៉ាន់តែដោយមានក្បូរក្បាច់រចនាដ៏ស្អាតៗរបស់គ្រួសារលោកប្រធានហូជីមិញ។ លោកតា Nguyen Sinh Sac តែងតែប្រើប្រាស់ឈុតប៉ាន់តែនេះដើម្បីឆុងតែទទួលភ្ញៀវមកលេងផ្ទះ។