ផ្កា son tra រីកស្គុះស្គាយយ៉ាងស្រស់ស្អាតនៅតំបន់ខ្ពង់រាប Son La
ផ្កា son tra រីកស្គុះស្គាយយ៉ាងស្រស់ស្អាតនៅតំបន់ខ្ពង់រាប Son La
ថ្ងៃសុក្រ, 17:26, 11/03/2022
Le Hanh
(VOVWORLD) - នាប៉ុន្មានថ្ងៃនេះ នៅតាមភូមិជាច្រើននៅឃុំ Ngoc Chien ស្រុក Muong La ខេត្ត Son La ត្រូវបានគ្របដណ្ដប់ដោយពណ៌សក្បុសនៃ ផ្កា son tra (ជាដើមប៉ោមព្រៃ មួយប្រភេទនៅតាមតំបន់ខ្ពង់រាបភាគខាងជើងវៀតណាម)។
ផ្កា son tra ជាធម្មតា រីកពីពាក់កណ្តាលខែកុម្ភៈរហូតដល់ដើមខែមេសា។ ប៉ុន្តែពេលវេលាដ៏ស្រស់ស្អាតបំផុតគឺខែមីនា។
ឃុំ Ngoc Chien មានផ្ទៃដីដាំដើម son tra ជាង២.២៦០ហិចតា ដែលប្រមូលផ្តុំនៅភូមិ Dong Xuong, Phay, Luot, និង Nam Nghiep។
ដោយឡែក ភូមិខ្ពង់រាប Nam Nghiep ស្ថិតនៅកម្ពស់ជាមធ្យម ២.២០០ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ មានផ្ទៃដីដាំដើម son tra ជាង១.៦០០ហិកតា។ ក្នុងនោះប្រហែល ៨០០ហិកតា ជាដើមឈើចំណាស់មានអាយុពី ៣០០-៥០០ឆ្នាំ។
ដើម son tra បានផ្សាភ្ជាប់ជាមួយជនជាតិ Mong នៅភូមិ Nam Nghiep ជាច្រើនជំនាន់មកហើយ ជាដើមឈើដែលបានជួយប្រជាជនលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ គ្របដណ្ដប់លើដីទុកចោលទំនេរដោយពណ៌បៃតង។ ក្នុងរដូវផ្លែ son tra ពីខែកញ្ញាដល់ខែតុលាជារៀងរាល់ឆ្នាំ ប្រជាជនភូមិ Nam Nghiep ប្រមូលផ្លែឈើស្រស់បានជាង៣.០០០តោន។
បើផ្កាជើងគោត្រូវបានគេចាត់ទុកថា ជានិមិត្តរូបនៃភាពបរិសុទ្ធ ស្មោះស្ម័គ្រ និងសេចក្ដីស្រឡាញ់ស្មោះត្រង់របស់បងប្អូនជនជាតិ Thai នោះ គឺផ្កា son tra តំណាង ឲ្យភាពសាមញ្ញ ជានិមិត្តរូបនៃកម្លាំងរស់ដ៏ស្វិតស្វាញនិងកម្លាំងចិត្តដ៏មោះមុតរបស់ជនជាតិ Mong។