(VOVWORLD) - អស់រយៈពេលជាងមួយសតវត្សរ៍មកហើយ ចាប់តាំងពីឆ្នាំ ១៨៩៤ មក បង្គោលស៊ើន Long Chau ដែលជាបង្គោលស៊ើនចំណាស់បំផុត និងធំបំផុតនៅវៀតណាម នៅតែមានវត្តមាននៅកណ្តាលសមុទ្រ នៅទឹកដី Cat Hai បំភ្លឺផ្លូវសម្រាប់នាវា និងទូករាប់ពាន់គ្រឿងធ្វើដំណើរនៅឈូងសមុទ្រ Bac Bo (តុងកឹង) និងដែនសមុទ្រវៀតណាម។
បង្គោលស៊ើន Long Chau ស្ថិតនៅលើប្រជុំកោះ Long Chau ស្រុក Cat Hai មានចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីទីក្រុង Hai Phong
ក្រឡេកមើលចុះពី បង្គោលស៊ើន Long Chau ប្រជុំកោះ Long Chau ហាក់ដូចជាដុំថ្មដ៏ស្រស់ស្អាតនៅក្នុងទេសភាពដ៏ធំសម្បើម ក្នុងនោះកោះ Long Chau និងបង្គោលស៊ើនជាចំណុចលេចធ្លោ
ក្រឡេកមើលពីចម្ងាយ បង្គោលស៊ើន Long Chau ឈរដូចវិមានធំសម្បើម នៅលើមេឃ
បង្គោលស៊ើន Long Chau មានកម្ពស់ ១០៩,៥ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រហើយចង្កោមអំពូលភ្លើងអាចបំភ្លឺពីចម្ងាយ ២៧ ម៉ាយ ហើយកប៉ាល់ នាវាដែលមានចម្ងាយរហូតដល់ ៥០ គីឡូម៉ែត្រពី Long Chau នៅតែអាចមើលឃើញពន្លឺ
ពីបង្គោលស៊ើន Long Chau អាចមើលឃើញប្រជុំកោះទាំងមូល ងាយស្រួលសម្រាប់សកម្មភាពយាមល្បាត និងណែនាំនាវា ទូកធ្វើដំណើរនៅដែនសមុទ្រ