Media

បង្កើតរូបសត្វតំណាងឆ្នាំថ្មី ២០២៣

បង្កើតរូបសត្វតំណាងឆ្នាំថ្មី ២០២៣

(VOVWORLD) - ស្នាដៃសិល្បៈដ៏វិសេសវិសាលអំពីសត្វតំណាងឆ្នាំថ្មី ២០២៣ ពីផ្លែដូងការសរសេរអក្សរផ្ចង់លើស្លឹកពោធិ៍ ជាដើម បង្កប់នូវតម្លៃវប្បធម៌ដ៏ជ្រាលជ្រៅ ហើយមានអត្ថន័យដ៏វិសេសវិសាលក្នុងឱកាសអំណរនិទាឃរដូវ។

 

តាមរយៈបាតដៃដ៏ប៉ិនប្រសប់របស់លោក Nguyen Ngoc Tram ( ឃុំ Tinh Hoa ទីក្រុង Quang Ngai ខេត្ត Quang Ngai) ផ្លែដូងបានប្រែក្លាយទៅជារូបសត្វឆ្មាដ៏គួរឱ្យស្រឡាញ់។ រូបថត៖ Kinhtedothi.vn

ផ្លែដូងស្រស់ត្រូវបានបាញ់ថ្នាំពីរស្រទាប់ ទាំងបង្កើតភាពរលោង និងការពារការរបក។ រូបថត៖ Kinhtedothi.vn

បន្ទាប់ពីនោះ ត្រូវបានតុបតែងលំអ គូរភ្នែកដើម្បីបង្កើនភាពរស់រវើក។ រូបថត៖ Kinhtedothi.vn

ក្រៅពីសត្វតំណាងឆ្នាំពីផ្លែដូងនោះ លោក Tram ក៏មានគំនិតផ្ដូចផ្ដើមធ្វើរូបសត្វឆ្នាំតាមរយៈ អក្សរផ្ចង់លើស្លឹកពោធិ៍ ដើម្បីបង្កើតជាអំណោយតេតដ៏វិសេសវិសាលនិងមានអត្ថន័យ។ រូបថត៖ Kinhtedothi.vn

ស្លឹកពោធិ៍ត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនដូចជា៖ ត្រាំ ត្រដុស លាបពណ៌ជាស្រទាប់ជាច្រើនមុននឹងសរសេរ និងគូពីលើ។ រូបថត៖ Kinhtedothi.vn

លោក Tran Van Lanh ម្ចាស់ចំការមួយនៅសង្កាត់ Chanh Lo ទីក្រុង Quang Ngai ក៏បានបង្កើតផលិតផលដូង bonsai រូបសត្វឆ្មាដ៏វិសេសវិសាលគួរឱ្យចាប់អារម្មណ៍។ រូបថត៖ baovanhoa.vn

ពីផ្លែដូងស្ងួត លោក Lanh បានគូរភ្នែកយ៉ាងប៉ិនប្រសប់ ប្រើកាវដើម្បីភ្ជាប់ផ្នែកនានា ហើយលាបពណ៌ដើម្បីបង្កើតរូបសត្វឆ្មាំឆ្នាំថ្មី ២០២៣។ រូបថត៖ Kinhtedothi.vn

ចំការ Hien Long (ស្រុក Chau Thanh ខេត្ត Ben Tre) ក៏បានកែច្នៃ bonsai ពីដូង ដើម្បីបង្កើតរូបសត្វឆ្មា ដែលជានិមិត្តសញ្ញានៃបុណ្យចូលឆ្នាំថ្មី ២០២៣ ចាប់ពីខែមិថុនា ឆ្នាំ ២០២២។

បង្កើតរូប bonsai។ រូបថត៖ NVCC

ត្រឡោកដូងត្រូវបានកែច្នៃជារូបសត្វឆ្មាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៣។ រូបភាព៖ NVCC

ផលិតផលរូបសត្វឆ្មា។ រូបថត៖ NVCC

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.