Media

បរិយាកាសបុណ្យ Halloween នៅទីក្រុងហាណូយ

បរិយាកាសបុណ្យ Halloween នៅទីក្រុងហាណូយ

(VOVWORLD) - ថ្វីត្បិតតែមានប្រភពដើមពីលោកខាងលិច ហើយខុសពីវប្បធម៌វៀតណាមក៏ដោយប៉ុន្តែ ពិធីបុណ្យ Halloween ត្រូវបានប្រជាជនវៀតណាមទទួលស្វាគមន៍កាន់តែខ្លាំងឡើង។

ជារៀងរាល់ឆ្នាំ នៅពាក់កណ្តាលចុងក្រោយនៃខែតុលា ទីផ្សារ Halloween តែង តែមានភាពគគ្រឹកគគ្រេង ដោយសារអ្នកប្រើប្រាស់អន្ទះសារចង់ទិញគ្រឿងតុបតែង លម្អឲ្យបានសមស្របនឹងបរិយាកាសនៃពិធីបុណ្យនេះ។
វិថី Hang Ma (ខ័ណ្ឌ Hoan Kiem) អស់រយៈពេលជាច្រើនឆ្នាំមកនេះ ត្រូវបានគេ ស្គាល់ថាជា "រដ្ឋធានី" នៃការលក់គ្រឿងតុបតែងលម្អ សព្វថ្ងៃនេះពោរពេញទៅដោយ ផលិតផលគ្រប់ប្រភេទ បម្រើពិធីបុណ្យ Halloween (ថ្ងៃទី ៣១ ខែតុលា)។
គ្រឿងតុបតែងលម្អទាក់ទាញមនុស្សជាច្រើនមកទិញនិងទស្សនា។
ផលិតផលដ៏រស់រវើកជាមួយនឹងពណ៌ស្នូលនៃពិធីបុណ្យនោះគឺពណ៌ទឹកក្រូច និងពណ៌ខ្មៅ។
ក្នុងចំណោមផលិតផលទាំងអស់ ល្ពៅតែងតែទទួលបានការពេញនិយមបំផុត។
ក្រៅពីការជ្រើសរើសទៅវិថី Hang Ma អតិថិជនក៏អាចទៅកាន់ច្រកលេខ 1A វិថី Ton That Tung (ខ័ណ្ឌ Dong Da) ដើម្បីទិញគ្រឿងតុបតែងលម្អសម្រាប់បុណ្យ Halloween។
ថ្វីត្បិតតែមិនច្រើនប្រភេទដូចវិថី Hang Ma ក៏ដោយ ប៉ុន្តែចំនួនមុខទំនិញ ភាពសម្បូរបែប និងភាពស្រស់ស្អាតមិនអន់ជាងនោះទេ។
ពិធីបុណ្យ Holloween ទាក់ទាញភាគច្រើនគឺយុវជននិងកុមារ។

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.