(VOVWORLD) - Bach Long Vi ជាកោះឆ្ងាយបំផុតនៅឈូងសមុទ្រ Bac Bo ដោយមានទេសភាព ស្រស់បំព្រងនិងរហោស្ថាន។
ស្រុកកោះ Bach Long Vi (ទីក្រុង Hai Phong) ស្ថិតនៅកណ្តាលឈូងសមុទ្រ Bac Bo មានចម្ងាយ ១៣៣ គីឡូម៉ែត្រពីដីគោកនៃទីក្រុង Hai Phong ចំណាយពេលប្រហែលពី៦ដល់៧ម៉ោងដើម្បីជិះនាវា។
ទីតាំងភូមិសាស្ត្រពិសេសបានជួយឲ្យ Bach Long Vi ស្ថិតនៅក្នុងដែននេសាទមួយក្នុងចំណោមដែននេសាទដ៏ធំទាំង ៨ នៃឈូងសមុទ្រ Bac Bo ដែលមានផ្ទៃទឹកជាង ១.៥០០ ម៉ាយការ៉េ ប្រកបដោយប្រភពអាហារសមុទ្រ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏សម្បូរបែប។
ពីក្រុមយុវជនស្ម័គ្រចិត្តទីក្រុង Hai Phong ចំនួន៦២នាក់ ដែលមករស់នៅនិងធ្វើការនៅលើកោះនេះនៅឆ្នាំ ១៩៩៣ រហូតមកដល់ពេលនេះប្រជាជនលើកោះ Bach Long Vi បានកើនឡើងជិត ៧០០ នាក់ហើយ។
ក្រោយរយៈពេល៣០ឆ្នាំ កងទ័ព និងប្រជាជនស្រុកកោះ បានរួមកម្លាំងកាយចិត្តកសាង Bach Long Vi ឲ្យកាន់តែរីកចម្រើន។ សំណង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានផ្លាស់ប្តូរមុខមាត់នៃស្រុកកោះ។
គោលដៅមួយក្នុងចំណោមគោលដៅដ៏គួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ សើន Bach Long Vi នៅលើកំពូលភ្នំ។ ពីទីនេះ អាចមើលឃើញសមុទ្រខាងកើតដ៏ធំល្វឹងល្វើយ។
Bach Long Vi មានទិសដៅក្លាយជាមជ្ឈមណ្ឌលសេវាភស្តុភារកម្មរបរនេសាទ និងជួយសង្គ្រោះបន្ទាន់តាមសមុទ្រនៃតំបន់និងប្រទេសទាំងមូល។ ស្រុកកោះកំពុងផ្តោតលើការកសាង និងលើកកម្រិតសំណង់ហេដ្ឋារចនាសម្ព័ន្ធនានា។
ជាមួយនឹងនាវាថ្មីៗ ដែលបំពេញតម្រូវការនៃការដឹកជញ្ជូនទំនិញ និងអ្នកដំណើរឲ្យកាន់តែងាយស្រួល និងទំនើបជាងមុន Bach Long Vi កំពុងមានឱកាសកាន់តែច្រើនសម្រាប់ទាក់ទាញភ្ញៀវទេសចរមកទីនេះ៕