កំពង់ផែ Binh Dong ជាកំពង់ផែចំណាស់មួយនៅទីក្រុងហូជីមិញ ដែលស្ថិតនៅតាមព្រែក Tau Hu ខ័ណ្ឌទី៨។
កំពង់ផែ Binh Dong ត្រូវបានប្រសូត្រឡើងកាលពីសតវត្សទី១៩ ក្នុងដំណើរការអភិវឌ្ឍទីក្រុង Gia Dinh – Sai Gon។ ក៏ដូចទៅនឹងកំពង់ផែផ្សេងៗទៀតនៅ Sai Gon ដូចជាកំពង់ផែ Thanh កំពង់ផែ Nghe កំពង់ផែ Chuong Duong និងកំពង់ផែ Bach Dang ដែលស្ថិតនៅតាមព្រែកនិងទន្លេ Sai Gon កំពង់ផែ Binh Dong ជាច្រកទ្វារចរាចរណ៍និងដោះដូរទំនិញដ៏សំខាន់នៃទីក្រុង Sai Gon និងតំបន់ជុំវិញ។ មុននេះ កំពង់ផែ Binh Dong ធ្លាប់បានជាមជ្ឈមណ្ឌលដោះដូរទំនិញដ៏មមាញឹកបំផុតនៅតំបន់ Sai Gon – Cho Lon។
កាលពីសតវត្សទី១៨ មានសហគមន៍ជនជាតិ Hoa មួយបានធ្វើចំណាកស្រុកពីទីក្រុង Bien Hoa ខេត្ត Dong Nai ទៅកាន់សង្ខាងព្រែក Tau Hu ដើម្បីចាប់អាជីពនិងលក់ដូរទំនិញ។ តំបន់នេះកាន់តែច្រើនអ៊ូអរពីមួយថ្ងៃទៅមួយថ្ងៃ ហើយក៏ជាបុព្វបទដើម្បីបង្កើតឡើងកំពង់ផែ Binh Dong។ រហូតដល់សព្វថ្ងៃ ទីនេះនៅតែរក្សាបាននូវជួរផ្ទះបុរាណរបស់ជនជាតិ Hoa ដែលបានកសាងឡើងកាលពីដើមសតវត្សទី២០។ លក្ខណៈស្ថាបត្យកម្មនេះជាកត្តាដ៏សំខាន់ដើម្បីបង្កើតឡើងទេសភាពនៅកំពង់ផែ Binh Dong។
ទូកលក់ទំនិញនេះភាគច្រើនមកពីបណ្ដាខេត្តក្រុងនៃតំបន់ Nam Bo ខាងលិចដូចជាខេត្ត Long An Tien Giang Ben Tre Soc Trang An Giang ជាដើម។ ទំនិញដាក់លក់ភាគច្រើនគឺផ្លែឈើ ផ្កា និងកសិផល។