(VOVWORLD) - នៅតាមផ្លូវធ្វើដំណើរមកដល់ Moc Chau ខេត្ត Son La លោកអ្នកនាងសូមកុំភ្លេចបង្អង់ដំណើរនៅ ផ្សារ Pa Co ដែលជាទីប្រជុំផ្សារតែម្ដងគត់ក្នុងថ្ងៃអាទិត្យជារៀងរាល់សប្ដាហ៍។
ផ្សារ Pa Co របស់ជនជាតិ Mong ស្ថិតនៅក្នុងចន្លោះរវាងឃុំចំនួន៣នោះគឺឃុំ Hang Kia ឃុំ Pa Co និងឃុំ Loong Luong។
ផ្សារ Pa Co បានក្លាយទៅជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិដែលមានបំណងចង់ស្វែងយល់ពីលក្ខណៈវិសេសវិសាលនៃផ្សារប្រពៃណីមួយនៅតំបន់ព្រៃភ្នំប៉ែកពាយ័ព្យ៕