Media

អញ្ជើញមកដល់ Lai Chau ដើម្បីទទួលអំណរបុណ្យតេត Ho Su Cha ជាមួយជនជាតិ Ha Nhi

អញ្ជើញមកដល់ Lai Chau ដើម្បីទទួលអំណរបុណ្យតេត Ho Su Cha ជាមួយជនជាតិ Ha Nhi

(VOVWORLD) - ក្នុងបរិយាកាសដ៏កក់ក្តៅនៃដើមឆ្នាំថ្មីតាមប្រតិទិនដោយឡែករបស់ខ្លួន ជនជាតិ Ha Nhi នៅនៅភូមិជាប់ព្រំដែននៃស្រុក Muong Te (ខេត្ត Lai Chau) កំពុងទទួលអំណរបុណ្យតេតប្រពៃណី Ho Su Cha ជាមួយនឹងបំណងប្រាថ្នាចង់មាន អាកាសធាតុអំណោយផល ការប្រមូលផលបានល្អក្នុងឆ្នាំថ្មី។

នៅថ្ងៃទី ១ នៃខែទី ១១ តាមច័ន្ទគតិជារៀងរាល់ឆ្នាំ ភូមិជនជាតិ Ha Nhi ក្នុងឃុំព្រំដែននៃស្រុក Muong Te (ខេត្ត Lai Chau) តែងតែមានភាពអ៊ូអរដោយបរិយាកាសអំណរឆ្នាំថ្មី។
ជនជាតិ Ha Nhi នៅតាមភូមិឃុំ អំណរបុណ្យតេតប្រពៃណី Ho Su Cha។
នៅព្រឹកព្រលឹមថ្ងៃ ទី ១ នៃបុណ្យតេត បងប្អូនជនជាតិ Ha Nhi តែងតែរៀបចំជាក្រុមមួយដើម្បីដង្ហែរទឹកពីស្រះ មកផ្ទះវិញធ្វើគ្រឿងសំណែននិងប្រើប្រាស់ក្នុងប៉ុន្មានថ្ងៃបុណ្យតេត។
មាមីងនឹងក្រោកពីដំណេកតាំងពីព្រឹកព្រលឹម ដើម្បីដាំបាយដំណើបដែលដាំដុះដោយប្រជាជនខ្លួនឯង ហើយរៀបចំគ្រឿងផ្សំសម្រាប់ធ្វើនំ day។
នំ day របស់ជនជាតិ Ha Nhi មានរាងមូល ជានិមិត្តរូបនៃមេឃ-ដី ជាមួយនឹងក្លិនក្រអូបដែលជារសជាតិនៃព្រៃភ្នំ។
បន្ទាប់ពីត្រៀមរៀបចំរួចរាល់ ជនជាតិ Ha Nhi នឹងថ្វាយដង្វាយឡើងជីដូនជីតា និងព្រះអាទិទេព ដើម្បីថ្លែងអំណរព្រះគុណសម្រាប់ឆ្នាំចាស់ប្រកបដោយសេចក្ដីសុខ ហើយបួងសួងសុំឲ្យអាកាសធាតុអំណោយផល ដំណាំរីកលូតលាស់បានល្អ ក្នុងឆ្នាំថ្មី។
នៅពេលដែលពិធីសែនដូនតាបញ្ចប់ ដង្វាយដ៏ប្រពៃបំផុតនឹងត្រូវបានកូនចៅនាំយកទៅជូនលោកតាលោកយាយ និងឪពុកម្តាយ ដើម្បីបង្ហាញទឹកចិត្តកត្តញូតាធម៌ក្នុងថ្ងៃដំបូងនៃឆ្នាំថ្មី។
សាច់ជ្រូកឆ្អើរផ្សែងគឺជាមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ដែលមិនអាចខ្វះបានក្នុងពិធីបុណ្យ តេតរបស់ជនជាតិ Ha Nhi។
បងប្អូននារីត្រៀមរៀបចំសម្លៀកបំពាក់ថ្មីនិងស្រស់ស្អាតបំផុតសម្រាប់ទទួលអំណរឆ្នាំថ្មីនិងជួបជុំជាមួយមិត្តភក្តិ។
បុណ្យតេតរបស់ជនជាតិ Ha Nhi នៅ Muong Te ជាធម្មតាប្រព្រឹត្តទៅក្នុងរយៈពេល ៥ ថ្ងៃជាមួយនឹងសកម្មភាពលេងកំសាន្តជាច្រើន។
មិនថាក្មេងឬចាស់ទេ មនុស្សគ្រប់រូបរួមគ្នាលេងត្រែស្លឹកក្នុងថ្ងៃតេត។
យាយនិងចៅ នៅភូមិ Me Giong ឃុំ Ka Lang ស្វាគមន៍និទាឃរដូវថ្មី។
យុវនារីជនជាតិ Ha Nhi ដ៏ស្រស់ស្អាតក្នុងប៉ុន្មានថ្ងៃដំបូងនៃឆ្នាំថ្មី។
ការសម្ដែងវប្បធម៌និងសិល្បៈគឺជាសកម្មភាពមិនអាចខ្វះបានក្នុងឱកាសបុណ្យ តេតរបស់ជនជាតិ Ha Nhi។
ថ្នាក់ដឹកនាំខេត្ត Lai Chau បានប្រគល់អំណោយដើម្បីអបអរសាទរបុណ្យតេតប្រពៃណីរបស់បងប្អូនជនជាតិ Ha Nhi នៅភូមិ Me Giong ឃុំ Ka Lang។
ក្នុងប៉ុន្មានថ្ងៃបុណ្យតេត ភូមិឃុំរបស់ជនជាតិ Ha Nhi ស្វាគមន៍ក្រុមភ្ញៀវជាច្រើនមកជូនពរ និងស្វែងយល់អំពីវប្បធម៌របស់ប្រជាជននៅមូលដ្ឋាន។
និទាឃរដូវបានមកដល់ភូមិជនជាតិ Ha Nhi នៅស្រុក Muong Te ខេត្ត Lai Chau។

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.