នាឆ្នាំ ១០១០ នៅឯរដ្ឋធានី Hoa Lu ស្តេច Ly Thai To បានបញ្ជាអោយរើរាជធានីទៅកាន់កំពែង Dai La ហើយប្តូរឈ្មោះជា Thang Long។ នេះគឺជាសំណង់ស្ថាបត្យកម្មដ៏ផ្ចិតផ្ចង់មួយដែលត្រូវបានរាជ្ជកាលស្តេចគ្រប់ជំនាន់ បានកសាងឡើងក្នុងដំណាក់កាលប្រវត្តិសាស្ត្រជាច្រើន ហើយបានក្លាយជាកេរ្តិ៍ដំណែលដ៏សំខាន់បំផុតនៅក្នុងចំណោមប្រព័ន្ធកេរ្តិ៍ដំណែលរបស់វៀតណាម
និមិត្តសញ្ញាមួយទៀតរបស់ហាណូយគឺ Khue Van Cac ដែលស្ថិតនៅក្នុងកេរ្តិ៍ដំណែល Van Mieu - Quoc Tu Giam ដែលត្រូវបានសាងសង់កាលពីឆ្នាំ ១៨០៥
កេរ្តិ៍ដំណែលមួយទៀតដែលទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនកុះករគឺវត្ត Tran Quoc។ វត្តនេះត្រូវបានសាងសង់ឡើងក្នុងរាជ្ជកាលស្តេច Ly Nam De (ឆ្នាំ ៥៤១-៥៤៧) នៅភូមិ Yen Hoa នៅតាមដងទន្លេក្រហម និងដាក់ឈ្មោះថា Khai Quoc (មានន័យថាចាប់កំណើតជាតិ)។ នាពេលថ្មីៗនេះ វត្តអារាមត្រូវបានគេហទំព័រទេសចរណ៍ដ៏ល្បីល្បាញនៅលើពិភពលោក National Geographic ជ្រើសរើសជាវត្តមួយក្នុងចំណោមវត្តទាំង១០ដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក ។
ពីវត្ត Tran Quoc ហើយធ្វើដំណើរតាមបណ្តោយផ្លូវ Thanh Nien ភ្ញៀវទេសចរអាចគយគន់ទេសភាពដ៏ស្រស់ស្អាតនិងល្បីល្បាញមួយទៀតរបស់រដ្ឋធានីហាណូយ គឺជាបឹង Ho Tay។ សម្រស់នៃថ្ងៃលិចនៅលើបឹង Ho Tay បានក្លាយជាប្រភពនៃការបំផុសគំនិតមិនចេះចប់សម្រាប់តន្រ្តីករនិងអ្នកកវី ដែលដាក់នៅក្នុងស្នាដៃរបស់ខ្លួន។
ស្ពាន Long Bien គឺជាស្ពានដែកដំបូងបង្អស់ដែលឆ្លងកាត់ដងទន្លេក្រហមដោយតភ្ជាប់ពី ខ័ណ្ឌ Hoan Kiem និងខ័ណ្ឌ Long Bien នៃទីក្រុងហាណូយ ហើយស្ពាននេះត្រូវបានសាងសង់ដោយប្រទេសបារាំងតាំងពីឆ្នាំ ១៨៩៨ ដល់ឆ្នាំ ១៩០២ ។
មិនឆ្ងាយពីស្ពាន Long Bien គឺស្ពាន Chuong Duong។ ស្ពាននេះត្រូវបានសាងសង់ឡើងក្នុងទសវត្សទី ៨០ នៃសតវត្សរ៍ទី ២០ ស្ពាន Chuong Duong គឺជាស្ពានធំដំបូងគេដែលត្រូវបានរចនានិងសាងសង់នៅប្រទេសវៀតណាមដោយគ្មានជំនួយបច្ចេកទេសពីវិស្វករបរទេសឡើយ។ ស្ពាននេះមានប្រវែង ១.២៣០ ម៉ែត្រ។
ក្រៅពីសំណង់ប្រវត្ដិសាស្ដ្រ ទីក្រុងហាណូយនៅតែមានការអភិវឌ្ឍជាបន្តបន្ទាប់ សំណង់ស្ថាបត្យកម្មថ្មីៗត្រូវបានសាងសង់ជាញឹកញាប់ដើម្បីបម្រើដល់តម្រូវការនិងសកម្មភាពរស់នៅរបស់ប្រជាជននៅរដ្ឋធានី។ រូបថត៖ ស្ថាបត្យកម្មទំនើបនៅតំបន់ Trang Tien - ទីលានបដិវត្តខែសីហា។
ពីមហាវិថី Thang Long ឆ្ពោះទៅកណ្តាលទីក្រុង ភ្ញៀវទេសចរនឹងឃើញអាគារខ្ពស់ៗ ជាមួយនឹងពន្លឺរស្មីរចែងចាំងដ៏ស្រស់ស្អាតនិងពោរពេញទៅដោយភាពទំនើប។ រូបថត៖ តំបន់ទីប្រជុំជន Trung Hoa មើលពីទិសដៅនៃមហាវិធី Thang Long។