Media

រដ្ឋធានី​ហាណូយពោពេញទៅដោយទង់ជាតិនិងផ្កា អប់អរសាទរមហាសន្និបាតលើកទី១៤ របស់បក្ស

រដ្ឋធានី​ហាណូយពោពេញទៅដោយទង់ជាតិនិងផ្កា អប់អរសាទរមហាសន្និបាតលើកទី១៤ របស់បក្ស

(VOVWORLD) - នាប៉ុន្មានថ្ងៃនេះ ទីក្រុងហាណូយពោពេញទៅដោយពណ៌ក្រហមនៃទង់ជាតិ ផ្កា បដា និងពាក្យស្លោក ដើម្បីអប់អរសាទរមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ មានអត្ថន័យពិសេសចំពោះអនាគត និងការអភិវឌ្ឍរបស់ប្រទេសជាតិ។

ប្រជាជនរដ្ឋធានីកំពុងរស់នៅប្រចាំថ្ងៃក្នុងបរិយាកាសចម្រុះពណ៌ ដែលពោពេញទៅដោយទង់បក្ស ទង់ជាតិ និងផ្ទាំងបដាអប់អរសាទរមហាសន្និបាត។

ចរាចរណ៍ដំណើរការយ៉ាងរលូននិងមានសណ្តាប់ធ្នាប់ រួមចំណែកដល់ទេសភាពទីក្រុងដ៏ស៊ីវិល័យ ក្នុងអំឡុងពេលប្រព្រឹត្តិទៅមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។

បរិយាកាសដ៏ឧឡារិក ដើម្បីអប់អរសាទរមហាសន្និបាតជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានរីករាលដាលតាមដងវិថីនៃរដ្ឋធានីហាណូយ ជាមួយនឹងទង់ជាតិ បដា និងផ្ទាំងរូបភាពចម្រុះពណ៌។

ទីលានបាឌីញ ដែលជាមជ្ឈមណ្ឌលនយោបាយរបស់ប្រទេសទាំងមូល ត្រូវបានតុបតែងលម្អយ៉ាងមហោឡារិក ឆ្លុះបញ្ចាំងពីអត្ថន័យពិសេសនៃមហាសន្និបាតបក្សលើកទី១៤។

តាមបណ្តោយផ្លូវសំខាន់ៗរបស់រដ្ឋធានី ប្រព័ន្ធបដា ផ្ទាំងរូបភាព និងនិមិត្តសញ្ញាត្រូវបានរៀបចំយ៉ាងឧឡារិក។

សកម្មភាពផ្សព្វផ្សាយត្រូវបានអនុវត្តន៍ដោយសមកាលកម្មនៅតាមកន្លែងសាធារណៈ។

អេក្រង់ LED និងផ្ទាំងប៉ាណូអេឡិចត្រូនិចតាមដងវិថីនៅកណ្តាលទីក្រុង បានបង្ហាញខ្លឹមសារអប់អរសាទរមហាសន្និបាតបក្សលោកទី ១៤។

គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានបោះពុម្ព និងដំឡើងបដាធំៗដើម្បីអប់អរសាទរមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្ស នៅខាងមុខទីស្នាក់ការកណ្តាលរបស់ខ្លួន។

វិទ្យុសំឡេងវៀតណាម អនុវត្តន៍យ៉ាងសកម្មនូវការតុបតែងលម្អ និងសកម្មភាពផ្សព្វផ្សាយដើម្បីអប់អរសាទរមហាសន្និបាត។

ចាប់ពីដងផ្លូវរហូតដល់ទីស្នាក់ការអង្គភាពរដ្ឋបាល ទេសភាពទីក្រុងត្រូវបានតុបតែងលម្អយ៉ាងឧឡារិក មានភាពសុខដុមរមនា និងសោភ័ណភាព។

សាលារៀនត្រូវបានតុបតែងលម្អដោយទង់ជាតិ បដា និងផ្ទាំងរូបភាពចម្រុះពណ៌...ដោយឆ្លុះបញ្ចាំងពីការបន្តមរតកពីជំនាន់មួយទៅជំនាន់មួយទៀតនៅក្នុងលំហូរប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។

តំបន់លំនៅដ្ឋានមានភាពសុខសាន្ត ភ្លឺចែងចាំងជាមួយនឹងពណ៌របស់ទង់ជាតិ ដោយរីកសាយភាយបរិយាកាសអប់អរសាទរមហាសន្និបាតដល់ប្រជាជនគ្រប់រូប។

សកម្មភាពឃោសនានិងផ្សព្វផ្សាយបាននាំមកនូវបរិយាកាសដើមនិទាឃរដូវដល់រដ្ឋធានី ខណៈពេលដែលបានរីកសាយភាយជំនឿជាក់ និងការរំពឹងទុករបស់ប្រជាជនចំពោះមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្ស។

យោងតាមផែនការ មហាសន្និបាតទូទាំងប្រទែសលើកទី ១៤ របស់បក្សនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៩ ខែមករា ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតជាតិ (ហាណូយ)៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.