(VOVWORLD) - នៅពាក់កណ្ដាលខែតុលា ដល់ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ឧទ្យានជាតិ Ba Vi បានផ្លាស់ប្ដូរមុខមាត់ថ្មីដ៏អស្ចារ្យដោយពណ៌លឿងនៃផ្កាឈូករ័ត្នព្រៃ។
ពីខាងលើឧទ្យានជាតិ Ba Vi ទាំងមូលលេចចេញជាផ្ទាំងគំនូរដ៏ស្រស់ស្អាត។
ទួលដីនៅឧទ្យានជាតិ Ba Vi ត្រូវបានគ្របដណ្តប់ដោយផ្កាឈូករ័ត្នព្រៃពណ៌លឿងប្រៀបប្រដូចជាវាលស្រែភ្លឺចែងចាំងនៅក្រោមពន្លឺព្រះអាទិត្យនៅរដូវស្លឹកឈើជ្រុះ។ រូបថត៖ mia.vn
ផ្កាឈូករ័ត្នព្រៃរីករាយប៉ាយពណ៌លឿងយ៉ាងត្រចះត្រចង់នៅតាមជួរភ្នំនៃឧទ្យានជាតិ Ba Vi។
ឧទ្យានជាតិ Ba Vi មានចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីកណ្តាលទីក្រុងហាណូយ ដូច្នេះហើយភ្ញៀវទេសចរអាចស្នាក់នៅរយៈពេល ១ ថ្ងៃ ឬ ២ ថ្ងៃ ១ យប់ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ។
ជនជាតិបារាំងបាននាំយកផ្កានេះទៅដាំនៅ Ba Vi នាឆ្នាំ ១៩៣០។ ចាប់តាំងពីឆ្នាំ ២០១៥ ដោយដឹងថាភ្ញៀវទេសចរចូលចិត្តផ្កានេះ ឧទ្យានជាតិបានដាំផ្កាឈូករ័ត្នព្រៃបន្ថែមទៀតដើម្បីអភិវឌ្ឍទៅជាផលិតផលទេសចរណ៍។