Media

“សារមន្ទីរ” ភូគព្ភសាស្ត្រភ្នំភ្លើងកម្រមានលើពិភពលោកនៅ Ly Son

“សារមន្ទីរ” ភូគព្ភសាស្ត្រភ្នំភ្លើងកម្រមានលើពិភពលោកនៅ Ly Son

(VOVWORLD) - ភ្ញៀវទេសចរស្គាល់ដល់ Ly Son ជាកន្លែងដែលផ្ទុកបម្រុងភស្តុតាង ដ៏ពិសិដ្ឋនិងរស់រវើកអំពីអធិបតេយ្យប្រទេសជាតិ ប៉ុន្តែ Ly Son ក៏ត្រូវបានហៅថា កោះឋានសួគ៏ កោះស្នេហាដើម្បីភ្ញៀវទេសចរអាចទស្សនាទេសភាពធម្មជាតិ ស្រស់ស្អាតដោយមានធនធានភូគព្ភសាស្ត្រដ៏វិសេសវិសាលកម្រមានលើពិភពលោកទៀតផង។

(VOVworld) - ភ្ញៀវទេសចរស្គាល់ដល់ Ly Son ជាកន្លែងដែលផ្ទុកបម្រុងភស្តុតាងដ៏ពិសិដ្ឋនិងរស់រវើកអំពីអធិបតេយ្យប្រទេសជាតិ ប៉ុន្តែ Ly Son ក៏ត្រូវបានហៅថាកោះឋានសួគ៏ កោះស្នេហាដើម្បីភ្ញៀវទេសចរអាចទស្សនាទេសភាពធម្មជាតិស្រស់ស្អាតដោយមានធនធានភូគព្ភសាស្ត្រដ៏វិសេសវិសាលកម្រមានលើពិភពលោកទៀតផង។

 Ly Son ត្រូវបានហៅថាកោះឋានសួគ៏ កោះស្នេហាដោយទេសភាពធម្មជាតិរហោស្ថាននិងស្រស់ស្អាត។ (រូបថត៖ My Tra/VOV)

  មាត់ភ្នំភ្លើងបុរាណចំនួន១០ដែលមានអាយុជីវិតពី៩លានដល់១១លានឆ្នាំនៅ Ly Son

មជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្រទើបនឹងបានប្រកាសលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួនថា នៅ Ly Son មានមាត់ភ្នំភ្លើងបុរាណចំនួន១០ ក្នុងនោះមានមាត់ភ្នំភ្លើងចំនួន៧បើកចំហនិងមាត់ភ្នំភ្លើងចំនួន៣ទៀតស្ថិតនៅក្រោមសមុទ្រ។

 ទិដ្ឋភាព Ly Son មើលពីកោះ Be

“នៅទីនេះ យើងអាចឃើញបេតិកភ័ណ្ឌភូគព្ភសាស្ត្រជិត១០ប្រភេទ ដែលជាប្រភពធនធានដ៏សម្បូរបែបនិងគួរឲ្យទាក់ទាញសំរាប់អភិវឌ្ឍន៍ទេសចរណ៍”។ សាស្ត្រាចារ្យរងបណ្ឌិត Vu Cao Minh វិទ្យាស្ថានភូគព្ភសាស្ត្រចំណុះសាលាបណ្ឌិតសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមបានថ្លែងដូច្នេះ។

 មាត់ភ្នំភ្លើង Thoi Loi

មាត់ភ្នំភ្លើងជាកន្លែងគួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរ។ ទន្ទឹមនឹងការទស្សនារចនាសម្ព័ន្ធ ភូគព្ភសាស្ត្រប្លែកមួយនេះក៏ជាទីតាំងខ្ពស់ដើម្បីភ្ញៀវទេសចរអាចទស្សនាទេសភាពស្រស់ស្អាតព័ទ្ធជុំវិញ និងបរិយាកាសធំល្វឹងល្វើយរបស់សមុទ្រ។ មាត់ភ្នំភ្លើង Thoi Loi មានកំពស់១៤៩ម៉ែត្រ Gieng Soi មានកំពស់១០៦ម៉ែត្រនិងGiang Tien មានកំពស់៨៦ម៉ែត្រសុទ្ធតែជាឱលោកដ្ឋានល្អអស្ចារ្យដែរ។

 មាត់ភ្នំភ្លើងនៅក្រោមសមុទ្រគ្របដណ្ដប់ដោយកំរាលព្រំផ្កាថ្មក៏នាំមកនូវការចាប់អារម្មណ៍សំរាប់ភ្ញៀវទេសចរនៅពេលទៅមុជទឹក។

ក្រៅពីមាត់ភ្នំភ្លើង ច្រាំងថ្មចោតក៏ជាកត្តាគួរឲ្យទាក់ទាញនៅ Ly Son ផងដែរ។ ច្រាំងថ្មចោតធំសម្បើម មានប្រវែងរាប់រយម៉ែត្រធ្វើឲ្យភ្ញៀវទេសចររំភើបចិត្តយ៉ាងខ្លាំង។

 ភ្នំថ្មជាល្បាយរបស់ភ្នំភ្លើងតាមរយៈរាប់លានឆ្នាំជាទិដ្ឋភាពដ៏វិសេសវិសាលនៅ Ly Son។

បេតិកភ័ណ្ឌភូមិសាស្ត្រវប្បធម៌ដ៏វិសេសវិសាល

នៅកោះ Ly Son មានប្រភេទបេតិកភ័ណ្ឌចម្រុះមួយនោះគឺបេតិកភ័ណ្ឌភូមិសាស្ត្រវប្បធម៌។ នោះគឺវត្ត Hang និងស្រែកាំជណ្ដើរដែលត្រូវបានធ្វើឡើងពីថ្មភ្នំភ្លើង។

 វត្ត Hang

វត្ត Hang ត្រូវបានកសាងឡើងក្នុងរូងភ្នំភ្លើងមួយដែលត្រូវបានសឹកដោយទឹកសមុទ្រ។នេះជាបេតិកភ័ណ្ឌមានអត្ថន័យទាំងខាងធម្មជាតិនិងវប្បធម៌ដោយឆ្លុះបញ្ចាំងនូវការរស់នៅ ធ្វើពលកម្មនិងជំនឿសាសនារបស់ប្រជាជននៅលើកោះនិយាយដោយឡែកនិងនៅតំបន់កោះសមុទ្រភាគកណ្ដាលទាំងមូលនិយាយរួម។

រីឯស្រែកាំជណ្ដើរបង្កើតឡើងដោយថ្មភ្នំភ្លើងគឺស្នាដៃនៃពលកម្ម។ ថ្មត្រូវបានរៀបតាមភូមិសាស្ត្រធម្មជាតិ បង្កើតឡើងវាលស្រែដាំខ្ទឹមបារាំងនិងខ្ទឹមស ជាភស្តុតាងនៃការឧស្សាព្យាហ៍ យាមធ្វើពលកម្មរបស់ប្រជាជននៅទីនេះ។

 ស្រែកាំជណ្ដើរត្រូវបានរៀបចំឡើងដោយថ្មភ្នំភ្លើងដើម្បីដាំខ្ទឹមបារាំងនិងខ្ទឹមស។

លោក Dang Ngoc Dung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ngai ឲ្យដឹងថា Ly Son ជាកន្លែងដែលផ្ទុកបម្រុងភស្តុតាងប្រវត្តិសាស្ត្រជាច្រើនអំពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa។

នាបច្ចុប្បន្ន ខេត្ត Quang Ngai បានអញ្ជើញអ្នកជំនាញការ ជួយសំរេចសំណុំឯកសារដើម្បីស្នើឲ្យ UNESCO ទទួលស្គាល់ Ly Son Binh Chau និងតំបន់ជុំវិញជាឧទ្យានភូគព្ភសាស្ត្រសកល។

ប្ដីប្រពន្ធដាំខ្ទឹមសនៅលើជម្រាលភ្នំភ្លើង 

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.