Media

សារមន្ទីរផ្លូវសុភមង្គល

សារមន្ទីរផ្លូវសុភមង្គល

(VOVWORLD) - សារមន្ទីរ សុភមង្គលស្ថិតនៅក្រោមរូបបដិមារយុវជនស្ម័គ្រចិត្តដែលបានកសាងឡើងផ្លូវ សុភមង្គល ឆ្លងកាត់ចំណោតជ្រាលភ្នំ Ma Pi Leng។ សំណង់នេះត្រូវបានកសាងឡើងលើផ្ទៃដី៩០ម៉ែត្រការ៉េក្នុងតម្លៃជាង២ពាន់លានដុង។

សុភមង្គលជាឈ្មោះដែលលោកប្រធានហូជីមិញដាក់អោយផ្លូវជាតិ 4C ដោយមានប្រវែង១៨៥គីឡូម៉ែត្រពីទីក្រុង Ha Giang ទៅឆ្លងកាត់ស្រុកព្រៃភ្នំចំនួន៤នៅភាគខាងជើងខេត្តរួមមាន៖ Quan Ba Yen Minh Dong Van និង Meo Vac។

 ផ្លូវនេះត្រូវបានកសាងឡើងដោយទាំងកម្លាំងនិងសាច់ស្រស់ឈាមស្រស់របស់យុវជនស្ម័គ្រចិត្តរាប់ហ្មឺននាក់ក្នុងចន្លោះពីទសវត្សទី៥០ដល់៦០នៃសតវត្សមុន។

 កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ គណៈកម្មាធិការប្រជាជនស្រុក Meo Vac បានសហការជាមួយក្រុមហ៊ុនភាគហ៊ុនពាណិជ្ជកម្មនិងទេសចរណ៍ខ្ពង់រាបថ្ម Dong Van រៀបចំពិធីបើកសម្ពោធសារមន្ទីរផ្លូវសុភមង្គល។

 សារមន្ទីរនេះស្ថិតនៅក្រោមរូបបដិមារយុវជនស្ម័គ្រចិត្ត។

 សំណង់នេះនឹងរួមចំណែកឃោសនា អប់រំពីប្រពៃណី ប្រវត្តិសាស្ត្រសម្រាប់ជនរួមជាតិនិងយុទ្ធជនទូទាំងប្រទេស ជាពិសេសគឺជំនាន់វ័យក្មេង។ 

មកទស្សនាសារមន្ទីរនេះ ភ្ញៀវទេសចរនឹងយល់ដឹងបន្ថែមពីដំណើរការកសាងផ្លូវ។

ផ្លូវសុភមង្គលត្រូវបានកសាងឡើងដោយកម្លាំងមនុស្សនិងឧបករណ៍សាមញ្ញទាំងស្រុង៖

ទេសភាពមើលពីចំណោតជ្រាលភ្នំ Ma Pi Leng ចុះទន្លេ Nho Que។

ចំណោត Tham Ma ជាកំណាត់ផ្លូវគួរអោយចាប់អារម្មណ៍នៃផ្លូវសុភមង្គល។ (រូបថត៖ Sunny Tran)

ផ្លូវសុភមង្គល។ (រូបថត៖ Sunny Tran)

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.