(VOVWORLD) - គេហទំព័រព័ត៌មាន Insider របស់អាមេរិក កាលពីថ្ងៃទី១៦ មេសា កន្លង ទៅ បានឧទ្ទេសនាមស្ពានចំនួន២៨ដ៏ស្អាតនិងគួរឲ្យចាប់អារម្មណ៍បំផុតលើ ទូទាំងពិភពលោក ក្នុងនោះមានស្ពានមាសនៅទីក្រុង Da Nang ភាគ កណ្ដាលវៀតណាម។
រូបថតស្ពានមាសនៅ Ba Na Hills ត្រូវបាន Insider ជ្រើសរើសជារូបថតតំណាងនៃអត្ថបទ។ ស្ពាននេះមើលទៅដូចជាសសៃសូត្រមាសទ្រដោយដៃយក្សមួយគូ ដែលលេចធ្លោនៅកណ្ដាលព្រៃភ្នំដ៏ខៀវស្រងាត់។
ស្ថិតនៅកំពស់ជាង១៤០០ម៉ែត្រពីកម្រិតទឹកសមុទ្រ ដោយមានប្រវែងជិត១៥០ម៉ែត្រ ស្ពានដែលមានការរចនាដ៏វិសេសវិសាលនេះ ត្រូវបានសម្ព័ន្ធក្រុមហ៊ុន Sun Group វិនិយោគកសាងឡើងនៅ Ba Na Hills ហើយបើកសម្ពាធជាផ្លូវការកាលពីខែមិថុនាឆ្នាំ២០១៨។
បន្ទាប់ពីការបង្ហាញ ស្ពានមាសបានបង្កើតឡើងការ “រញ្ជួយ” លើសារព័ត៌មានអន្តរជាតិ។ ទីភ្នាក់ងារសារព័ត៌មានធំៗដូចជា CNN BBC ReutersAFP រហូតដល់កាសែត ទស្សនាវដ្ដីជួរមុខដូចជា National Geographic New Yorks Times សុទ្ធតែសម្ដែងការកោតសរសរចំពោះស្ពាន “មានតែមួយគ្មានពីរ” នេះ។
កម្មវិធីបង្ហាញម៉ូដនៅលើស្ពានមាស។
កាសែតល្បីល្បាញរបស់អង់គ្លេស The Guardian បានជ្រើសរើសស្ពានមាសស្ថិតនៅក្នុង “top 10 ស្ពានដែលមានការរចនាដ៏ស្អាតនិងវិសេសវិសាលបំផុតលើពិភពលោក”។ ចំណែកឯកាសែត The Independent ដោយមានចំនួនអ្នកអានជាប្រចាំថ្ងៃឡើងដល់ទៅ៥៨លាននាក់ ក៏បានជ្រើសរើសស្ពានមាសស្ថិតនៅក្នុង “top 10 ស្ពានដ៏ស្អាតបំផុតមិនគួរឲ្យជឿ”។
តាមការធ្វើស្ថិតិនាខែកក្កដាឆ្នាំ២០១៨ ក្នុងចំណោមភ្ញៀវទេសចរ៣នាក់កក់ទួរទៅកាន់ Da Nang គឺមាន២នាក់សំណូមពរឲ្យបាន check-in នៅស្ពានមាស។
ក្នុងឆ្នាំ២០១៨ Da Nang ទទួលភ្ញៀវទេសចរចំនួន៧,៦លាននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិជាង២,៨លាននាក់ កើន២៣,៣%បើធៀបនឹងឆ្នាំ២០១៧ ហើយបរិមាណភ្ញៀវក្នុងស្រុកក៏កើន១១,២%ដែរ។ ចំណែកឯក្នុងឆ្នាំ២០១៩វិញ បរិមាណភ្ញៀវទេសចរសរុបបានកើនឡើងដល់៨,៧លាននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិជាង៣,៥លាននាក់។
ស្ពានមាសបានអះអាងជាថ្មីម្ដងទៀតនូវកម្លាំងទាក់ទាញរបស់ផលិតផលទេសចរណ៍ច្នៃប្រឌិតឡើងដោយមនុស្ស ក្រៅពីភាពស្រស់ស្អាតដែលធម្មជាតិប្រទានឲ្យទីក្រុង Da Nang៕