Media

“សំនៀងអាស៊ាន+៣": តារាចម្រៀង ៤ដួងដែលមានទេពកោសល្យ - តើពួកគេជានរណា?

“សំនៀងអាស៊ាន+៣": តារាចម្រៀង ៤ដួងដែលមានទេពកោសល្យ - តើពួកគេជានរណា?

(VOVWORLD) - រួមជាមួយបេក្ខជនចូលរួមការប្រឡងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចំនួន ២២រូបនោះ ការប្រឡង “សំនៀងអាស៊ាន+៣ ឆ្នាំ២០១៩នេះ បានទទួលស្វាគមន៍អ្នកចម្រៀងដែលមានទេពកោសល្យចំនួន ៤ រូបទៀត មកពីកូរ៉េ ជប៉ុននិងចិនដើម្បីចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃទី ២៨ ខែកក្កដា។

Chang-Sook និង Eunyoung  (កូរ៉េខាងត្បូង)

Chang-Sook និង Eunyoung  គឺជាសមាជិកនៃក្រុមតន្ត្រី Two X ដែលជាកម្មសិទ្ធិរបស់ Star Gaze Entertainment (កូរ៉េខាងត្បូង)។ នារីដ៏ស្រស់ស្អាតនិងមានទេពកោសល្យទាំងពីរនាក់នេះ បានចូលរួមជាមួយក្រុម Two X កាលពីឆ្នាំ ២០១២ និងបានចេញបទចម្រៀងនិងអាល់ប៊ុមជាច្រើនដែលទទួលបានប្រជាប្រិយភាពពីទស្ស និកជន ដូចជា Double Up, Ring Ma Bell, Over ជាដើម។

Im Chang-Sook (Jiu) ដែលប្រធានក្រុមតន្ត្រី Two X 
 Joo Eun-Young គឺជាសមាជិកក្មេងជាងគេបំផុតរបស់ក្រុម Two X ដែលដើរតួជា rapper

នៅក្នុងការប្រឡង “សំនៀងអាស៊ាន+៣” នាឆ្នាំនេះ តារាចម្រៀងទាំងពីរនាក់នេះនឹងនាំមកនូវការសម្តែងបទចម្រៀងពីរគឺ Ring ma bells – Ring marks - Over ដែលបានរំពឹងថាបរិយាកាសសប្បាយរីករាយជូនទស្សនិកជនជាពុំខាន។

Su Jing (ចិន)

Su Jing គឺជាអ្នកចំរៀងឯករាជ្យនៅប្រទេសចិន។ ថ្វីត្បិតតែនាងមិនបានបញ្ចប់ការសិក្សាពីវិស័យតន្ត្រីក៏ដោយ ប៉ុន្តែដោយក្ដីស្រលាញ់តន្រ្តី នាងអាចសរសេរទំនុកច្រៀងដែរ។ នាងបានបោះពុម្ភជិត ១០០ បទ ហើយបានចេញអាល់ប៊ុមចំនួន ១៨។

 Su Jing ជាអ្នកចំរៀងឯករាជ្យនៅប្រទេសចិន
Su Jing ជាតារាចម្រៀងចិនដែលទាក់ទាញប្រជាប្រិយភាពយ៉ាងខ្លាំងក្លាពីទស្សនិកជន 

ជាពិសេស Su Jing មិនត្រឹមតែនិពន្ធនិងច្រៀងបទចំរៀងអំពីក្តីស្រលាញ់ប៉ុណ្ណោះទេ នាងថែមទាំងតាក់តែងឡើង នូវបទចម្រៀងតាមទម្រង់ទិនានុប្បវត្តិទៀតផង។ ហេតុដូច្នេះហើយ ស្នាដៃជាច្រើនរបស់ Su Jing ទទួលបានការនិយមចូលចិត្ត ស្រឡាញ់ដោយទស្សនិកជន។

Yohei Hamabata (ជប៉ុន)

Yohei Hamabata គឺជាអ្នកចម្រៀង និងតន្រ្តីករជប៉ុន។ ដោយរូបរាងដ៏ស្រស់ស្អាតសម្លេងកក់ក្តៅនិងមានសមត្ថភាពក្នុងការលេងហ្គីតានិងព្យាណូ ទាំងអស់នេះ ធ្វើឲ្យ Yohei Hamabata ទទួលបានការនិយមចូលចិត្តយ៉ាងខ្លាំងពីរទស្សនិកជន។

អាល់ប៊ុមខ្លះដែល Yohei បានចេញផ្សាយគឺ Big Music, Yui, Musekinin, Augusta Cam 2015 និង Live Recordings។

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.