Media

សំណង់ស្ពានមាស នៅជម្រាលភ្នំ Ba Na

សំណង់ស្ពានមាស នៅជម្រាលភ្នំ Ba Na

(VOVWORLD) -ទស្សនាវដ្តីស្ថាបត្យកម្ម Archadaily បានវាយតម្លៃថាស្ពានមាស នៅជម្រាលភ្នំ Ba Na មានក្បូរក្បាច់រចនាដ៏វិសេសវិសាលរបស់វៀតណាម ហើយ Reuters BBC និង CNN ក៏បានឧទ្ទេសនាមថា ស្ពានមាសនេះគឺជាទីមកដល់គួរឲ្យទាក់ទាញរបស់ភ្ញៀវទេសចរ។ ដើមខែមិថុនា ឆ្នាំ ២០១៨ Sun World Ba Na Hills Da Nang បានបើកសម្ពោធដាក់ឲ្យដំណើរការស្ពានមាស ដែលជាសំណង់ស្ថាបត្យកម្មថ្មីនៃមណ្ឌលទេសចរណ៍ជួរមុខនៅវៀតណាម។ ភ្លាមមួយរំពេច ស្ពានមាសនេះទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរពីគ្រប់ទិសទី។

ស្ពានមាសមានទីតាំងស្ថិតនៅសួន  Thien Thai នៃ Sun World Ba Na Hills ដែលមានកម្ពស់ 1,414 ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ ស្ពានមាសត្រូវបានតភ្ជាប់ជាមួយ ស្ថានីយ៍ដឹកជញ្ជូន Marseille និង Bordeaux ដើម្បីជូនភ្ញៀវទេសចរពីជើងភ្នំ ឬ ភូមិបារាំងទៅកាន់សួនផ្កា។

 ស្ពានមាសមានក្បូរក្បាច់រចនាដ៏វិសេសវិសាលនៅលើពិភពលោក ដោយមានរូបរាងដៃយក្សមួយគូ។ ដៃមួយគូនេះគឺជាបាតដៃរបស់អារក្សភ្នំ ដើម្បីជួយប្រជាជនទៅកាន់សួនវិមានទេព

ខ្សែក្រវ៉ាត់ សូត្រដែលមានប្រវែងជិត ១៥០ ម៉ែត្រ

ដើរលេងកំសាន្តជំវិញស្ពានមាស ធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍ហាក់ដូចជាវង្វេងក្នុងឋានសួគ៏

ឈរនៅលើស្ពាននេះ ភ្ញៀវទេសចរអាចគយគន់ទេសភាពដ៏ស្រស់បំព្រង និងរស់រវើកនៃទីក្រុង

ស្ពានមាសបានក្លាយជា "ឆាកសំខាន់" នៃការបង្ហាញម៉ូត " A walk to the sky" នាថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៨។

ជារៀងរាល់ឆ្នាំ តំបន់ទេសរជួរមុខនៅវៀតណាម Sun World Ba Na Hills Da Nang តែងតែបង្កើតប្រការថ្មីថ្មោងជាច្រើន ដើម្បីផ្ដល់ជូនភ្ញៀវទេសចរមកពីគ្រប់ទិសទី។

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.