(VOVWORLD) - ស្ថិតនៅជើងភ្នំ Rong ជាប់នឹងបង្គោលទង់ជាតិ Lung Cu (ស្រុក Dong Van ខេត្ត Ha Giang) ភូមិ Lo Lo Chai លេចចេញជារូបរាងស្រស់ស្អាតដូចផ្ទាំងរូបភាពដ៏មនោរម្យគួរឲ្យទាក់ទាញនៅលើភ្នំ។
ទិដ្ឋភាពទូទៅនៃភូមិ Lo Lo Chai ពីបង្គោលទង់ជាតិ Lung Cu (រូបថត៖ Quang The)
ក្រឡេកមើលពីបង្គោលទង់ជាតិ Lung Cu, ភូមិ Lo Lo Chai លេចចេញឈរនៅកណ្តាលខ្ពង់រាបថ្ម ដែលមានផ្នត់ជញ្ជាំងផ្ទះនៅរក្សាបានសភាពដើមដដែល (រូបថត៖ vnexpress)
នេះជាកន្លែងដែលជនជាតិ Mong និង Lo Lo រស់នៅតាំងពីបុរាណកាល ដែលភាគច្រើនគឺជនជាតិ Lo Lo។ រហូតមកដល់បច្ចុប្បន្ន ភូមិ Lo Lo Chai បានក្លាយជាគោលដៅទេសចរណ៍វប្បធម៌សហគមន៍លេចធ្លោនៃខ្ពង់រាបថ្ម Dong Van (រូបថត៖ Phuong Thao)
(រូបថត៖ Phuong Thao)
(រូបថត៖ Phuong Thao)
(រូបថត៖ Phuong Thao)
ផ្លូវធំនាំទៅកាន់កណ្តាលភូមិ (រូបថត៖ vnexpress)
Homestay នៅទីនេះត្រូវបានរចនា និងជួសជុលឡើងវិញពីគ្រឹះដែលមានស្រាប់នៃផ្ទះចាស់របស់ប្រជាជន Lo Lo (រូបថត៖ vnexpress)
(រូបថត៖ vnexpress)
នៅចំកណ្តាលភូមិ មានហាងកាហ្វេដ៏ល្បីល្បាញមួយ ដែលភ្ញៀវទេសចរពេលទៅកាន់ Ha Giang តែងតែឈប់សម្រាកដើម្បីរីករាយនិងទទួលអារម្មណ៍ពីវប្បធម៌ខ្ពង់រាបដែលមានឈ្មោះថា “កាហ្វេប៉ូលខាងជើង” (រូបថត៖ Phuong Thao)
(រូបថត៖ TTXVN)
ភ្ញៀវទេសចរពេលមកដល់ភូមិ Lo Lo Chai ក៏អាចសាកល្បងសំលៀកបំពាក់ប្រពៃណីចម្រុះពណ៌ដ៏ស្រស់ឆើតឆាយ ដោយដៃដ៏ប៉ិនប្រសប់របស់ស្ត្រី Lo Lo ដេរឡើង (រូបថត៖ Phuong Thao)