Media

សម្រស់ខ្ពង់រាបថ្ម Dong Van ខេត្ត Ha Giang

សម្រស់ខ្ពង់រាបថ្ម Dong Van ខេត្ត Ha Giang

(VOVWORLD) - នាពេលថ្មីៗនេះ ខ្ពង់រាបថ្ម Dong Van បន្តត្រូវបានក្រុមប្រឹក្សាបណ្ដាញឧទ្យាន ភូគព្ភសាស្ត្រសកលរបស់អង្គការយូណេស្កូទទួលស្គាល់ជាឧទ្យាន ភូគព្ភសាស្ត្រសកលយូណេស្កូជាលើកទី ៣។

ពិធីទទួលកិត្តិនាមជាឧទ្យានភូគព្ភសាស្ត្រសកលយូណេស្កូ ខ្ពង់រាបថ្ម Dong Van លើកទី ៣ ត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត Ha Giang រៀបចំឡើងយ៉ាងមហោឡារឹកនៅស្រុក Dong Van នាយប់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៣។ រូបថត៖ tienphong.vn

ទេសភាពធម្មជាតិ និងទម្រង់ ភូគព្ភសាស្ត្រ ផ្លូវភ្នំដ៏ស្រស់ស្អាត ពន្លឺថ្ងៃនៅលើកំពូលភ្នំ វាលស្រែជម្រាលភ្នំ រួមជាមួយអត្តសញ្ញាណវប្បធម៌ជនជាតិនៅតំបន់ខ្ពង់រាប Dong Van តែងតែទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លារបស់ភ្ញៀវទេសចរ។ រូបថត៖ toquoc.vn

ខ្ពង់រាបថ្ម Dong Van មានកំពស់ពី ១១០០-១៦០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ និងលាតសន្ធឹងលើស្រុកចំនួន ៤ គឺ Meo Vac, Dong Van, Yen Minh, Quan Ba នៃខេត្ត Ha Giang។ រូបថត៖ tienphong.vn

ពីតំបន់ថ្មដែលមានស្ថានភាពលំបាក និងមិនសូវមានគេស្គាល់ដល់ ខ្ពង់រាបថ្ម Dong Van ឥឡូវនេះបានក្លាយទៅជាគោលដៅទេសចរណ៍ក្នុងស្រុក និងអន្តរជាតិដ៏ទាក់ទាញ។ រូបថត៖ tienphong.vn

វិមានត្រកូលគ្រួសារ Vuong (ហៅម្យ៉ាងទៀតថា វាំងស្តេច Meo) មានផ្ទៃដីជិត ៣.០០០ ម៉ែត្រការ៉េ ស្ថិតនៅកណ្តាលជ្រលងភ្នំ Sa Phin  (ស្រុកDong Van  Ha Giang) ។ វាំងមានទ្រង់ទ្រាយដូចជាបន្ទាយនៅលើខ្ពង់រាបថ្មអញ្ចឹង។ រូបថត៖ tienphong.vn

ជ្រលងភ្នំ Tu San គឺជាជ្រលងភ្នំជ្រៅបំផុតនៅអាស៊ីអាគ្នេយ៍ មានច្រាំងថ្មចោទឡើងដល់ ៨០០ ម៉ែត្រ ប្រវែង ១,៧ គីឡូម៉ែត្រ និងជម្រៅជិត ១ គីឡូម៉ែត្រ។ ជ្រលងភ្នំស្ថិតនៅជើងភ្នំ Ma Pi Leng (ស្រុក Meo Vac ខេត្ត Ha Giang) ខាងក្រោមគឺជាទន្លេ Nho Que ។ រូបថត៖ tienphong.vn

ពិធីបុណ្យផ្កា Buckwheat ត្រូវបាន ខេត្ត Ha Giang រៀបចំឡើងជាលើកដំបូង នាឆ្នាំ ២០១៥ ហើយឥឡូវនេះបានឈានចូលដល់ឆ្នាំទី ៩ ហើយ ជាមួយនឹងទ្រង់ទ្រាយ និងចំនួនដើមឈើដែលត្រូវបានដាំដុះកាន់តែកើនឡើងជួយសម្រួលដល់ភ្ញៀវទេសចរមកទស្សនា និងថតរូប។ រូបថត៖ tienphong.vn

បន្ទាប់ពីរយៈពេល ១៤ ឆ្នាំនៃការកសាង និងអភិវឌ្ឍន៍ ឧទ្យាន ភូគព្ភសាស្ត្រសកល យូណេស្កូ ខ្ពង់រាបថ្ម Dong Van នៅតែរក្សាបានកិត្តិនាមដដែល រួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍ខេត្ត Ha Giang។ រូបថត៖ tienphong.vn

អញ្ជើញមកដល់ខ្ពង់រាបថ្ម Dong Van គឺស្រស់ស្អាតគ្រប់រដូវ ជាពិសេសរដូវផ្ការីកនៅចុងខែកុម្ភៈ និងដើមខែមីនា។ រូបថត៖ VOV

រូបថត៖  VOV
រូបថត៖  VOV

ភាពអស្ចារ្យនៃព្រៃភ្នំ ទេសភាពធម្មជាតិរហោស្ថានរួមជាមួយវប្បធម៌ និងទឹកចិត្តស្រឡាញ់ភ្ញៀវទេសចរណរបស់ប្រជាជននៅតំបន់ ខ្ពង់រាបថ្ម Dong Van គឺជាការអញ្ជើញភ្ញៀវទេសចរទាំងជិត និងឆ្ងាយមកទស្សនាខេត្ត Ha Giang នៅតំបន់ព្រំដែនមាតុភូមិ រូបថត៖ VOV

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.