Media

សម្រស់នៃភ្នំភ្នែកព្រះ នៅខេត្ត Cao Bang

សម្រស់នៃភ្នំភ្នែកព្រះ នៅខេត្ត Cao Bang

(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភ្នំភ្នែកព្រះ (Mat Than) នៃខេត្ត Cao Bang បានក្លាយជាគោលដៅទេសចរណ៍ជាទីពេញនិយមរបស់ភ្ញៀវទេសចរ ដោយសារទេសភាពធម្មជាតិដ៏ស្រស់ស្អាត មនោរម្យ។

ភ្នំភ្នែកព្រះស្ថិតនៅក្នុងឃុំ Quoc Toan ស្រុក Tra Linh ក្នុងចំនួនប្រជុំបឹងទាំង ៣៦ នៃបឹង Thang Hen។ នេះគឺជាគោលដៅដ៏សំខាន់របស់នៃឧទ្យានភូគព្ភសាស្ត្រខេត្ត Cao Bang។

រូបថត៖ toquoc.vn
រូបថត៖ TTXVN

ពេលវេលាដ៏ស័ក្តិសមបំផុតដើម្បីគយគន់សម្រស់ភ្នំភ្នែកព្រះ គឺនៅខែកញ្ញា តុលា ជារៀងរាល់ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ កន្លែងនេះមានអាកាសធាតុត្រជាក់ និងធម្មជាតិបៃតងពេញមួយឆ្នាំ ដូច្នេះអ្នកអាចទៅលេងនៅពេលណាក្នុងឆ្នាំក៏បានដែរ។

ទិដ្ឋភាពស្ងប់ស្ងាត់នៅជើងភ្នំភ្នែកព្រះ (រូបថត៖ laodong.vn)

ភ្នំនេះក៏មានឈ្មោះមួយទៀតថា "ភ្នំ Thung" ព្រោះរូបរាងខាងក្រៅនៃភ្នំនៅផ្នែកខាងលើមានប្រហោងរាងជារង្វង់ដូច "ភ្នែក" នៃភ្នំដែលមានអង្កត់ផ្ចិតជាង ៥០ ម៉ែត្រ។ ភ្នំនេះត្រូវបានចាត់ទុកថាជា “ភ្នំតែមួយគត់” នៅវៀតណាម (រូបថត៖ toquoc.vn)

ភ្នំ Thung ប្រសព្វទៅនឹងភ្នំថ្មរំកិល ក្រោមព័ទ្ធជុំវិញដោយស្មៅខៀវខ្ចីរលោង បង្កើតបានសោភ័ណភាពកម្រនិងជាទីមនោរម្យណាស់  (រូបថត៖ laodong.vn)

រូបថត៖ TTXVN
រូបថត៖ vietnamnet.vn
រូបថត៖ vnexpress

មកដល់ទីនេះ ភ្ញៀវក៏អាចស្វែងយល់ពីជីវភាពប្រចាំថ្ងៃរបស់ប្រជាជនជនជាតិ Tay នៅខេត្ត Cao Bang។

រូបថត៖ toquoc.vn
រូបថត៖ toquoc.vn

ទេសភាពដ៏ស្រស់ស្អាតនិងសុខសាន្តត្រាណនៅទីនេះធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ថា វង្វេងនៅក្នុងពិភពមួយផ្សេងទៀត ដែលនៅឆ្ងាយពីភាពអ៊ូអរនៃទីក្រុង។

មិនឆ្ងាយប៉ុន្មានគឺបឹងទំហំ ១៥ ហិកតាឈ្មោះ ណាំត្រា។ បឹងនេះមានភាពសុខសាន្ត ស្ថិតនៅកណ្តាលជ្រលងភ្នំដែលមានភ្នំរំកិល (រូបថត៖ toquoc.vn)

ភ្នំភ្នែកព្រះ មានចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ពីទីក្រុង Cao Bang ភ្ញៀវទេសចរអាចធ្វើដំណើរមកទីនេះដោយរថយន្ត ឬម៉ូតូ។ ទោះជាយ៉ាងណាក៏ដោយ ម៉ូតូគឺជាមធ្យោបាយធ្វើដំណើរដ៏ងាយស្រួលបំផុត ព្រោះផ្លូវចុងក្រោយដែលឆ្ពោះទៅភ្នំភ្នែកព្រះ នៅមានសភាពចង្អៀតនៅឡើយ (រូបថត៖ toquoc.vn)

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.