(VOVWORLD) - នៅពេលទំនេរពីការងារស្រែចំការ ស្ត្រីជនជាតិ Lu នៅឃុំ Ban Hon ស្រុក Tam Duong (ខេត្ត Lai Chau) តែងតែប្រមូលផ្តុំគ្នានៅជុំវិញចង្ក្រានដុតអុស ដើម្បីប៉ាក់ និងត្បាញក្រណាត់។ សកម្មភាពនេះមិនត្រឹមតែជួយបងប្អូនរក្សាបាននូវរបរសិប្បកម្មប្រពៃណីប៉ុណ្ណោះទេ ថែមទាំងអាចរកប្រាក់ចំណូលបានបន្ថែមដើម្បីរក្សាលំនឹងជីវភាពប្រចាំថ្ងៃទៀតផង។
ជនជាតិ Lu នៅ Lai Chau មានចំនួនប្រជាជនជិត ៦.៨០០ នាក់ ភាគច្រើនរស់នៅភូមិចំនួន ៤ ក្នុងឃុំ Ban Hon ស្រុក Tam Duong។ នេះគឺជាជនជាតិមួយក្នុងចំណោមជនជាតិដែលមានប្រជាជនតិចជាង ១០ ពាន់នាក់នៅក្នុងប្រទេស។
ថ្វីត្បិតតែជីវភាពនៅមានការលំបាកជាច្រើនក៏ដោយ ប៉ុន្តែបងប្អូនជនរួមជាតិ Lu រស់នៅប្រកបដោយសុទិដ្ឋិនិយម ហើយយកចិត្តទុកដាក់ជានិច្ចដល់ការរក្សាលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន។
ស្ត្រីវ័យកណ្តាលជនជាតិ Lu ភាគច្រើនលាបធ្មេញពណ៌ខ្មៅ។
គ្រួសារជនជាតិ Lu ភាគច្រើននៅ Ban Hon មានកីតម្បាញ និងឧបករណ៍រវៃសសៃអំបោះដើម្បីធ្វើសំលៀកបំពាក់ប្រពៃណីផ្ទាល់ខ្លួន។