Media

សម្រស់ស្រស់ស្អាតរបស់ទីក្រុងហូជីមិញតាមរយៈផ្ទាំងគំនូរពណ៌ទឹករបស់វិចិត្រករ Doan Quoc

សម្រស់ស្រស់ស្អាតរបស់ទីក្រុងហូជីមិញតាមរយៈផ្ទាំងគំនូរពណ៌ទឹករបស់វិចិត្រករ Doan Quoc

(VOVWORLD) - វិចិត្រករវ័យក្មេង Doan Quoc បាននាំយកស្នាដៃគំនូរទេសភាពដ៏អស្ចារ្យជាច្រើនរបស់វៀតណាម ដែលគូរដោយពណ៌ទឹក ដែលក្នុងនោះទេសភាពទីក្រុងមានភាពលេចធ្លោបំផុត។

បញ្ចប់ការសិក្សាពីសកលវិទ្យាល័យវិចិត្រសិល្បៈទីក្រុងហូជីមិញ វិចិត្រករ Doan Quoc បានឈ្នះរង្វាន់លេខ ១ ក្នុងពិព័រណ៍បោះជំរុំច្នៃប្រឌិតរបស់សហភាពសមាគមអក្សរសិល្ប៍ និងសិល្បៈនៃទីក្រុងហូជីមិញឆ្នាំ ២០២០ និងពិព័រណ៍របាយការណ៍បោះជំរុំច្នៃប្រឌិតឆ្នាំ ២០១៩។

 
វិចិត្រករវ័យក្មេង Doan Quoc 

លោកក៏បានតំណាងឱ្យវិចិត្រករវៀតណាមអាយុក្រោម ៣០ ឆ្នាំទៅចូលរួមក្នុងមហោស្រព គូរពណ៌ទឹក Fabriano នៅទីក្រុង Milan ប្រទេសអ៊ីតាលី ព្រមទាំងទទួលបានរង្វាន់លេខបីនៅក្នុងពិព័រណ៍ពណ៌ទឹកអន្តរជាតិនៅប្រទេសបារាំងផងដែរ។

នៅដើមឆ្នាំ ២០២១ លោកទទួលវិញ្ញាបនបត្រ International Watercolor Masters ពីសមាគមពណ៌ទឹកអន្តរជាតិអង់គ្លេស។ រង្វាន់ទាំងអស់ខាងលើត្រូវបានប្រគល់ជូនលោក Doan Quoc នៅពេលលោកមានអាយុត្រឹម ២៥ ឆ្នាំ ក្រោយ ៥ ឆ្នាំ លោកបានចាប់ផ្តើមសិក្សាជំនាញគំនូរ។

ទាក់ទងនឹងហេតុផលនៃការជ្រើសរើសពណ៌ទឹកដើម្បីបន្តនិងដើរតាមគន្លងអាជីព  វិចិត្រករ Doan Quoc បាននិយាយថា “ពណ៌ទឹកគឺជាវត្ថុធាតុដែលនាំមកនូវសេរីភាពក្នុងការបញ្ចេញមតិ ហើយវាស័ក្តិសមសម្រាប់រចនាបថគំនូរ និងរូបខ្ញុំផ្ទាល់។ពណ៌ទឹកក៏ជាវត្ថុធាតុដែលបានវិចិត្រករជាច្រើនប្រើប្រាស់ផងដែរ ប៉ុន្តែវិចិត្រករមិនតិចទេដែលប្រើវាវត្ថុធាតុសំខាន់ក្នុងការតែងនិពន្ធផងដែរ។ ក្នុងនាមខ្ញុំជាវិចិត្រករវ័យក្មេង ខ្ញុំមានបំណងចង់ធ្វើការជាមួយសិល្បករផ្សេងទៀត ដើម្បីកសាងជីវិតដាច់ដោយឡែកសម្រាប់ប្រភេទវត្ថុធាតុនេះ”។

សូមអញ្ជើញទស្សនាស្នាដៃពណ៌ទឹកអំពីទីក្រុងហីជីមិញ របស់ Doan Quoc ៖

 

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.