Media

សម្រស់ស្រស់ស្អាតរបស់បឹង Tuyen Lam នៃទីក្រុង Da Lat

សម្រស់ស្រស់ស្អាតរបស់បឹង Tuyen Lam នៃទីក្រុង Da Lat

(VOVWORLD) - សម្រាប់អ្នកដែលស្រឡាញ់ភាពស្ងាប់ស្ងាត់គួរជាទីមនោរម្យ ទំនងជាអ្នកមិនអាចរំលងបឹង Tuyen Lam ពេលមកដល់ទីក្រុង Da Lat ខេត្ត Lam Dong បានឡើយ។

មានចម្ងាយប្រហែល ៧ គីឡូម៉ែត្រពីកណ្តាលទីក្រុង Da Lat ដើរតាមបណ្តោយផ្លូវជាតិលេខ ២០ ទៅកាន់ចំណោត Prenn, បឹង Tuyen Lam គ្របដណ្តប់លើផ្ទៃដីប្រហែល ៣២០ ហិកតា ជាមួយនឹងទេសភាពផ្ទៃទឹកពណ៌ខៀវ និងព្រៃស្រល់ពណ៌បៃតង (រូបថត៖ vietnamtourism.gov.vn)
នេះគឺជាបឹងសិប្បនិម្មិតដ៏ធំបំផុតនៅក្នុងតំបន់ផ្ការាប់ពាន់ប្រភេទ (រូបថត៖ baodulich.net.vn)
ក្រៅពីសម្រស់ដ៏ស្រស់ស្អាតដូចបឹងគុជនៅកណ្តាលព្រៃស្រល់ពីដើមមក, Tuyen Lam ក៏កាន់តែទាក់ទាញជាមួយនឹងព្រៃលិចទឹកនាពេលព្រឹកព្រលឹម (រូបថត៖ petrotimes.vn)
ព្រៃលិចទឹកជាទីតាំងបំផុសគំនិតរបស់អ្នកថតរូបជាច្រើន។ ផ្ទៃបឹងពណ៌សស្ងប់ស្ងាត់ជាមួយនឹងទឹកសន្សើម កាន់តែមានភាពរស់រវើក កាន់តែមានជីវិតជាមួយនឹងដើមឈើធំ អ្នកជិះកាណូត និងទូក ដែលរសាត់មកដើម្បីបង្កើតជាទិដ្ឋភាពដ៏ស្រស់ស្អាតដូចគំនូរពណ៌ទឹកអញ្ជឹង (រូបថត៖ petrotimes.vn)
ភ្ញៀវទស្សនាបឹង Tuyen Lam អាចដើរកម្សាន្ត ឬសម្រាកលំហែកាយនៅលើវាលស្មៅជុំវិញបឹង ហើយបណ្តោយអារម្មណ៍សម្របខ្លួនតាមទេសភាពនៅទីនេះ (រូបថត៖ petrotimes.vn)
រូបថត៖ baodulich.net.vn
រូបថត៖ vnexpress.net
ក្រៅពីបានរីករាយជាមួយនឹងសម្រស់ធម្មជាតិនៃបឹង Tuyen Lam ភ្ញៀវទេសចរអាចចែវទូកកៅស៊ូតាមផ្ទៃបឹង ចូលព្រៃដើម្បីមើលស្លឹកឈើអែម (រូបថត៖ vnexpress.net)
បន្ទាប់ពីទូកចូលចត ភ្ញៀវទេសចរនឹងដើរតាមផ្លូវចូលព្រៃ។ ស្លឹក Maple ប្រែទៅជាពណ៌លឿង ឬក្រហមនៅក្នុងខែតុលា និងវិច្ឆិកា ហើយនៅតែមានរហូតដល់ពាក់កណ្តាលខែធ្នូ។ រូបថត៖ vnexpress.net
ជាមួយនឹងភាពស្រស់ស្អាតនៃទន្លេ និងជ្រោះ ភ្នំ និងព្រៃ រូបភាពធម្មជាតិនៃបឹង Tuyen Lam មានសម្រស់ស្អាត ទន់ភ្លន់ ប៉ុន្តែសាមញ្ញ (រូបថត៖ petrotimes.vn)

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.